ផ្លោះរបងផ្ទះចូលលួចទ្រព្រទ្យ សម្បត្តិមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់២បានឃាត់ខ្លួនជនសង្ស័យម្នាក់  ក្រោយពីបានធ្វើឹកម្មភាពផ្លោះរបងផ្ទះជួលចូលលួចទ្រព្យសម្បត្តិមិនសម្រេច កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២០ខែវិច្ឆកាឆ្មាំ២០១៨ស្ថិតនៅផ្ទះជួលលេខ៥ផ្លូវ៣១៣កែងនិងផ្លូវ៥៤៨ ក្នុងសង្កាត់បេងកក់១ ខណ្ឌទួលគោក។
ជនសង្ស័យមានឈ្មោះ សុខ វុិតភេទប្រុស អាយុ ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ម្តុំវត្តនាគវន្ត័ មានស្រុកកំណើរនៅខេត្ត ក្រចេះ។
តាមសម្តីបុរសម្នាក់មានឈ្មោះ មួន សុីធី ភេទប្រុស​ អាយុ២៦ អ្នកមើលការខុសត្រូវនៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថាមុនកើតហេតុមានមិត្តភក្តិគាត់ម្នាក់បានចុចកណ្តឹងទ្វារផ្ទះឲ្យគាត់ចូលផងបន្ទាប់មករូបគាត់បានដើរមកបើកទ្វារឲ្យស្រាប់តែឃើញជនសង្ស័យខាងលើបានផ្លោះរបងចូលក្នុងផ្ទះបាត់ទៅហើយរួចគាត់ស្រែកចោរៗនិងបានគ្នាដេញចាប់ជួននិងកម្លាំងឹមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋានធ្វើការឃាត់ភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *