ទីតាំង​កន្លែងកត់ឆ្នោតនៅ​ផ្សារ​បូរី​ពិភព​ថ្មី​កំបូល​មិន​ខ្លាច​ញញើត​អាជ្ញាធរ​បង្ក្រាប​ព្រោះ​មាន​ឈ្មោះ​(លោក​ភ័ក្ត្រ)​ជា​អ្នក​កាង​

 

 

ភ្នំពេញ ៖ ទោះបីជា​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ជា​ព៌ត៌​មាន​ថ្មី​ៗ​នេះ​យ៉ាងណា​ក៏​ដោយ​ក៏​នូវ​តែ​មាន​ទីតាំងកត់ឆ្នោតកន្ទុយ​លេខ​មួយកន្លែងដែលល្បីពេញភូមិ ពេញតំបន់​ក្នុង​បូរី​ពិភព​ថ្មី​កំបូល​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​តែ​អំពើ​ចិត្ត​ហាក់​បី​ដូច​ជា​គ្មាន​ខ្លាច​អាជ្ញាធរ​ឬសមត្ថកិច្ច​ពាក់​ព័ន្ធ​បង្ក្រាប​សូម្បី​តែ​បន្តិច​សោះ​ឡើយ​។ ដោយ​មាន​ឈ្មោះ​លោក​ ភ័ក្ត្រ​ ជា​អ្នក​រក​ស៊ី​ទិញ​លក់​រថយន្ត​នឹង​ជា​មេ​កន្ទុយ​លេខ​ដ៏​ធំ​មួយ​ប្រចាំ​នូវ​រាជធានី​ភ្នំពេញ​និង​តាម​ខេត្ត​នានា​មួយ​ចំនួន​ទៀត​ផង​​។​រហូត​មកដល់​ថ្ងៃ​ទី​១៨ខែ​មករាឆ្នាំ​២០១៧អ្នក​សារព័ត៌មាន​យើង​បាន​ទៅ​ដល់​ទី​តាំង​កន្លែង​កត់​កន្ទុយ​លេខ​ស្ថិត​នៅ​ផ្សារ​បូរី​ពិភព​ថ្មី​កំបូល​ក្នុង​ភូមិ​ត្រពាំង​គល់​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​ថត​យក​រូប​ភាព​មក​ចេញ​ផ្សាយ​ត្រូវ​អ្នក​កត់​កន្ទុយ​លេខ​ថត​យក​រូប​ភាព​វិញ​ថែម​ទាំង​ប្រើ​ពាក្យ​សម្ដី​មិន​ខ្លាច​កម្លាំង​នគរបាល​និង​កម្លាំង​អាវុធ​ហត្ថ​នោះ​ ទេ​ដោយ​មាន​មេ​ឈ្មោះ​លោក​ ភ័ក្ត្រ​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​អោយ​ហើយ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​លួច​បង្ហើប​អោយ​ដឹង​ទៀត​ថា​ ប្រសិន​បើ​ពួក​គាត់​លួច​កត់​កន្ទុយ​លេខ​បន្តិចបន្តួច​ឬមិន​កត់​អោយ​ឈ្មោះ​ខាង​លើ​ទេ​ត្រូវ​​កម្លាំង​នគរបាល​ឬកម្លាំង​អាវុធ​ហត្ថ​ចាប់​ឃាត់​ខ្លួន​យក​ទៅ​ធ្វើ​ការ​សាក​សួរ​ថែមទាំង​កសាង​សំណុំ​រឿងបញ្ជូន​​ទៅកាន់​តុលាការ​ទៀត​ផង​ ក៏​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​អ្នក​រក​ស៊ី​ល្បែង​កត់​កន្ទុយ​រូប​នេះ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ធ្លាប់​ចាប់​បាន​ម្ដង​មក​ហើយ​។​ ប៉ុន្តែ​បើ​កត់​កន្ទុយ​លេខ​អោយ​ឈ្មោះ​ ភ័ក្ត្រវិញ​ ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​អាជ្ញា​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​សូម្បី​តែ​បន្តិចសោះ​ឡើយ​​ ព្រោះអ្នក​ទាំង​នោះ​​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ឈ្មួញ​ម្នាក់​នេះ​ទៅ​ហើយ​។
តាម​ប្រភព​ព័ត៌មាន​ពី​លោក​ ហែម​ ដារិទ្ធ​អភិបាល​នៃ​ខណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​តាម​រយៈ​ទូរស័ព្ទ​បាន​អោយ​ដឹង​ថា​ ជុំ​វិញ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់​នេះ​លោក​មិនបាន​អនុញ្ញាតិ​ឲ្យ​មាន​នៅ​ក្នុង​តំបន់​លោក​គ្រប់គ្រង​នោះ​ឡើយ​យ៉ាង​ណា​មុិញ​ល្បែង​កត់​កន្ទុយ​លេខ​នេះ​លោក​បាន​ប្រាប់​ទៅ​កង​កម្លាំង​នគរបាល​ក៏​ដូចជា​កម្លាំង​អាវុធ​ហត្ថ​ដែរ​ ប៉ុន្ដែ​ពួកគាត់​មិន​​ធ្វើ​ជា​រឿង​របស់​ពួក​គាត់​ គឺ​លោក​មាន​សិទ្ធិ​តែ​រាយការណ៍​ដល់​ថ្នាក់​ដឹកនាំ​តែ​ប៉ុណ្ណោះ​។​ ចំណែក​ឯ​លោក​សើន​ សុវណ្ណ​ធី​ ជា​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​អោយ​ដឹង​ថា​ ចំពោះ​ករណី​បង្ក្រាប​ល្បែង​ស៊ីសង​ក៏​ដូចជា​កត់​កន្ទុយ​លេខ​លោក​មិន​ទាន់​ហ៊ាន​បង្ក្រាប​នោះ​ទេ​លុះ​ត្រា​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ​ទើប​បាន​។​ដោយ​ឡែក​លោក​វរៈ​សេនី​យ៍​ឯក​ យឹម​សារ៉ាន​អធិការ​នគរបាល​ខណ្ឌពោធិ៍​សែនជ័យ​វិញ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ដោយ​តេ​ទូរស័ព្ទ​ទៅ​មិន​លើក​។
គួរ​រំលឹក​ថា​៖ទីតាំងខាងលើបានឲ្យដឹងថា មាន​បុរសម្នាក់ អួតខ្លួន មានខ្សែហរ ជាមួយលោកធំ តែមិនច្បាស់ថា ជាខ្សែកាប ឬខ្សែអំបោះនោះទេ សម្តីយកមេឃទ្រាប់អង្គុយ ខ្ពស់កប់ពពក មិនខ្លាច មិនញញើត ជាមួយអាជ្ញាធរ​មូលដ្ឋាន ចាត់ទុកពួក​គាត់​ទាបជាងខ្លួនទៅទៀត ដោយប្រើឈ្មោះ​ អ្នកធំមកបិទបាំង បន្លាចគេឯង ដើម្បីបើកកន្លែងប្រកបមុខ​របរកត់ឆ្នោតល្បែងខុសច្បាប់​យ៉ាង​រលូន​ទៅវិញ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *