ជន​សង្ស័យ​២នាក់​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​បន្ទាប់​ពី​ប្លន់​បាន​ពី​រ​ថ្ងៃ​នៅ​ខណ្ឌ​ទួលគោក​

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែនជ័យ​តាម​ដាន​ស្រាវជ្រាវ​រហូត​ដល់​ចាប់​ឃាត់​ខ្លួន​បាន​ បន្ទាប់​ពី​ក្រុម​ទាំង​នេះ​ធ្វើ​សកម្មភាព​ប្លន់​រួច​ចំនួន​ពីរ​ថ្ងៃ​នៅ​ទឹក​ដី​ខណ្ឌ​ទួលគោក​។ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១១:៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៨ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ។
តាម​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែនជ័យ​បង្ក្រាប​នេះ​ កាល​ពី​យប់​ថ្ងៃ​ទី​១៦ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​ហាង​ ខារ៉ាអូខេ​សម្រិត​ពេជ្រ​ក្នុង​សង្កាត់​បឹងកក់​២ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​កន្លង​មក​នេះ​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង​រួច​យក​មក​លាក់​ទុក​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែនជ័យ​។រហូត​ដល់​កម្លាំង​ជំនាញ​អាវុធ​ហត្ថ​ខណ្ឌ​ធ្វើ​ការ​តាម​ដាន​ស្រាវជ្រាវ​ឈាន​ដល់​ចាប់​បាន​ជនសង្ស័យ​ចំនួន​២នាក់​ដោយ​ដក​ហូត​កាំភ្លើង​ខ្លី​ម៉ាក​54មាន​គ្រាប់​ចំនួន​៧ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហ្សូមើ​ពណ៌​ស​លាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​ ព្រម​ទាំង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទៀត​ផង​។
បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​កំពុង​សាក​សួរ​និង​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​ទៅកាន់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ដើម្បី​ចាត់​ការ​បន្ត​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *