កំពុងច្រៀងខារ៉ាអូខេ ឆ្លងចរន្តក្បាលមីក្រូហ្វូន ឆក់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ

0
133

ខេត្តព្រះសីហនុ: ជីវិតមនុស្សពិតជាមិនទៀងមែន ដោយអ្នកខ្លះស្លាប់នឹងជំងឺបៀតបៀន ខ្លះ ស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍ និងដោយធ្វើអត្តឃាតជាដើម។ ដោយឡែកបុរសម្នាក់នេះវិញបានស្លាប់ ដោយសារឆ្លងចរន្តអគ្គិសនី ខ្សែភ្លើងឆក់ពេលកំពុងច្រៀងខារ៉ាអូខេបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិថ្មី​ ឃុំកំពង់សីលា​ ​ស្រុកកំពង់សីលា​ ​ខេត្តព្រះសីហនុ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា សពមានឈ្មោះ​ ស៊ុម សុភា​ ភេទប្រុស អាយុ៣២ឆ្នាំ បាន​ស្លាប់​ខណ:ដែលកំពុងអង្គុយច្រៀងខារ៉ាអូខេលើគ្រែ ស្រាប់តែមេក្រូហ្វូនឆ្លងចរន្ត ឆក់ជនរងគ្រោះរហូតធ្លាក់ពីលើគ្រែ​ ដោយមានក្បាលមេក្រូហ្វូននោះនៅជាប់នឹងដើមទ្រូង (ចំបេះដូង) បណ្តាលឲ្យឆក់​ស្លាប់តែម្តង​ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សព​ឲ្យសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណី៕ សម្បូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here