គោយន្តកន្រ្ទៃ និងរថយន្ត Highlander បុកគ្នាពេញទំហឹង ដាច់ជើងម្ខាងបុរសបើកគោយន្តម្នាក់

0
132

ខេត្តព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយដោយគោយន្តកន្រ្តៃ​និងរថយន្តម៉ាក តូយ៉ូតា Hilanderសេរីឆ្នាំ២០០២ ពាក់ស្លាកភ្នំពេញ 2AH-3066 ពណ៌ ស្ករ បុកគ្នា ពេលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសជិះគោយន្តដាច់ជើង​ស្តាំជាពីរត្រឹមក្បាល ជង្គង់ចុះក្រោមមើលទៅគួរឲ្យរន្ធត់​។

ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោង៥:៤៥នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នៅលើផ្លូវ​ជាតិលេខ៦៤ ត្រង់ចំណុចអូរត្រាវជូរភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

មន្រ្តីនគរបាលចរាចរស្រុគូលែន បានឲ្យដឹងថា អ្នកបើកបរគោយន្តឈ្មោះ តាយ តេន អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ រងរបួសធ្ងន់ដាច់ជើង់ខាងស្តាំត្រង់ ចុងភ្លៅ និងរយះជើងខាងឆ្វេង(បើកបរគោយន្តម្នាក់ឯង)។ ចំណែកភាគីខាងរថយន្តតូយ៉ូតា Hilander បើកបរដោយឈ្មោះ ហ៊ី គន្ធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា រស់នៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំខេត្តសៀមរាប និងអ្នករួមដំណើរចំនួន០៥នាក់ក្នុងអ្នករួមតំណើរម្នាក់ ត្រូវជាម្តាយអ្នកបើកបរឈ្មោះ តាន់ ឆាយមន្នី អាយុ ៥៥ រងរបួសបាក់ដៃឆ្វេង។

តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានករណីនេះកើតឡើង ដោយសារតែគោយន្តកន្ត្រៃបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូត ចូលទៅផ្លូវរថយន្ត បណ្តាលឲ្យបុកចំពីមុខគ្នាតែម្តង។

បច្ចុប្បន្នអ្នករងរបួសត្រូវបងប្អូនដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រយង់កោះកេរ្តិ៍។ចំណែកឯ រថយន្ត និងគោយន្តកន្ត្រៃ ផ្ញើនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគូ​លែន​(ទីតាំងអូរត្រាវជូស្រយង់) ដើម្បីរងចាំសមត្ថកិច្ចមកយកទៅចាត់ការដោះស្រាយ​ទៅតាមនិតិវិធីច្បាប់ពេលក្រោយ ៕ សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here