ផ្សព្វផ្សាយអប់រំសុវត្ថិភាពចំណីអាហារដល់សិស្សបែរជាសិស្ស១៩នាក់ដួលសន្លប់

0
122

ខេត្តបាត់ដំបង: បន្ទាប់ពីកន្លងមកនេះសិស្សវិទ្យាល័យវិទ្យាល័យស្រុកថ្មគោលរាប់សិបនាក់ បានដួលសន្លប់ក្នុងសាលាមិនដឹងមូលហេតុ ដោយខ្លះថាពុលចំណីអាហារគ្មានអនាម័យ និងខ្លះទៀត ថាបណ្តាលមកពីបរិយាកាសនៃបរិស្ថានមិនល្អនោះ ស្ថាប័នចំនួនពីរ គឺមន្ទីរ សុខាភិបាលខេត្ត និងសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការគ្នាចុះផ្សព្វផ្សាយអប់រំសុវត្ថិភាពចំណីអាហារដល់សិស្សក្នុងវិទ្យាល័យនេះ។

ការចុះផ្សព្វផ្សាយអប់រំសុវត្ថិភាពចំណីអាហារដល់សិស្សនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃ អង្គារ ៤ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ធ្នូឆ្នាំ២០១៨ វិទ្យាល័យស្រុកថ្មគោលស្ថិត នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេហួសចិត្តនោះគឺនៅពេលដែលមន្ត្រីជំនាញកំពុង​ធ្វើការផ្សព្វផ្សាយអប់រំសុវត្ថិភាពចំណីអាហារ ស្រាប់តែមានសិស្សប្រុសស្រី ១៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ធ្វើឲ្យភ្ញាក់ផ្អើលទាំងព្រឹកទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វអន្តរាគមន៍ និងបញ្ជូនសិស្សវិទ្យាល័យ ដែលដួលសន្លប់​ទាំងនោះ ទៅកាន់មន្ទីរបង្អែកស្រុកថ្មគោល ដើម្បីសង្គ្រោះផងដែរ ហើយករណីនេះ សមត្ថកិច្ច​នៅមិនទាន់ដឹងពីមូលហេតុនៅទ្បើយទេ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here