បុរស៣នាក់ជិះម៉ូតូទៅបុករថយន្តឡិចស៊ីស RX300ពី​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យសល់​​ដង្ហើមចង្រិត២នាក់រង​របួស​ស្រាល​ម្នាក់​

 

 

 

ភ្នំពេញ ៖ បុរស៣នាក់ដែលគេដឹងថា ជាទាហានកងពលតូច ៧០ ប្រហែលទំនងជាស្រវឹងជិះម៉ូលឿន ជ្រុលទៅបុកពីក្រោយ រថយន្តឡិចស៊ី RX 300 មួយគ្រឿងដែលគេកំពុងបើកយឺតអែបខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ១៨ខែ​មករា ឆ្នាំ​២០១៧ ស្ថិត​នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី
មុខហាង ភីហ្សាខមភេននី​ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះទាំង៣នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ដោយ​គ្រាន់​តែ​ដឹង​ថា​ជា​ទាហ៊ាននៅកងពលតូច៧០ ជិះម៉ូតូម៉ាក ស្ស៊ុស៊ីគីឡេត ពណ៌​ស ភ្នំពេញ 1AJ-4879 ។

តាមប្រភពពីសន្តិសុខម្នាក់នៅយាមហាង ភីហ្សារ បានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ឡិចស៊ីស RX 300 មួយគ្រឿងពណ៌សមិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សីក្នុង​ទិសដៅពីកើតទៅលិច យឺតប្រហែលជានិយាយទូរស័ព្ទ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូរងគ្រោះជិះមកពីក្រោយស្របទិស
គ្នា បានទៅបុកចំពីក្រោយទាំងកម្រោល បណ្តាលអោយ២នាក់រងរបួសធ្ងន់នឹង​ម្នាក់ទៀត​រងរបួសស្រាល ។ហើយភ្លាមៗនោះម្ចាស់រថយន្តឡិចស៊ីស បានចុះមើលជនរងគ្រោះដែរ តែដោយឃើញសភាពរបួសធ្ងន់ធ្ងរពេល បានឡើងរថយន្តបើកចេញទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ត​សង្គ្រោះ​របស់​ក្លីនិក រស្មី ដែលពីមុនឈ្មោះក្លីនិក ឃឹម រ៉ានី មក​ដឹកទៅសង្គ្រោះ តែដោយជនរងគ្រោះជាទាហ៊ាន កងពល៧០ ទើបរថយន្តសង្គ្រោះ ៧១១ របស់កងពល៧០មក ដឹកបន្តពីក្លីនិកទៅសង្គ្រោះនៅមន្ទីរពេទ្យកេតុមេលា។ចំណែកម៉ូតូជនរងគ្រោះត្រូវបានខាងកងពលដឹកយកទៅរក្សាទុកដោយខ្លួនឯង៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *