ភ្ញៀវ​​ទេសចរណ៍​សល់​តែ​ព្រលឹង​ចុង​សក់​ ខណៈ​ដែល​រថយន្តដឹក​អ្នក​ដំណើរ​ឆ្លងភ្លើងឆេះ​គ្មាន​សល់​

 

 

 

ខេត្តស្វាយរៀង៖ភ្ញៀវទេចរណ៏​ប៍រុស​ស្រី​ចំនួន​១៩​នាក់ ស្រី​៩​នាក់ នាំ​គ្នា​បើកទ្វា​រថយន្ត​រត់​ចុះ​ប្រ​ញាប់ញ័រ​​ស្លន់ស្លោ ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​ទេសចរណ៍​មួយ​គ្រឿង ដែល​ពួក​គេ​ជិះ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។​ហេតុ​ការណ៍នេះបាន​កើតឡើង​កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០១៧​​ខាង​មុខ​ស្ថា​នី​ប្រេងឥន្ធនៈ​តេ​ឡា ក្នុង​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​ករណី​ភ្លើង​ឆាបឆេះ​រថយន្ត​នេះ​​នគរបាលក្រុងស្វាយរៀងបាន​ឲ្យ​ដឹង​ថា ជាបឋមទំនងជា​ទុ​ស្សេ​ប្រ​ព​ន្ធ័​ភ្លើង​ក្នុង​រថយន្ត​ ទើប​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បែប​នេះ​។ប៉ុន្តែ​សំណាង​ល្អ​មិនបង្កអោយមានរងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍អ្វីនោះទេ​ ខណៈ​ដែល​រថយន្តត្រូវឆាបឆេះសល់តែគ្រោងឆ្អឹង។
តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុនកើតហេតុមាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ាន់​ដាយ ប្រភេទ​ទេសចរណ៍​២៤​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2167ផ្ទុកភ្ញៀវទេសចរណ៍ប្រមាណ២៤នាក់ ចេញពី​​​រាជធានី​ភ្នំពេញ ឆ្ពោះទៅក្រុងបាវិត​ លុះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ក្នុង​រថយន្ត ធ្វើអោយអ្នកបើកបរ​ឈប់និងនាំគ្នាចុះពីលើរថយន្តទាំងប្រលឹងចុងសក់គ្រប់ៗគ្នា​ឃើញ​តែ​អណ្តាតភ្លើង​ឆាបឆេះ​សំលៀក​បំពាក់​របស់របរ​ប្រើប្រាស់​ត្រូវ​ឆេះ​ហ្មត់​។
តាម​ប្រភព​ដដែល​បាន​បន្តថាការ​ពន្លត់ភ្លើង​អគ្គី​ភ​យ័​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គី​ភ័យ​អស់​ចំនួន​៣​គ្រឿង គឺ​រថយន្ត​របស់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​២​គ្រឿង និង​រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង និង​បំពង់​ប្រេងឥន្ធនៈ​តេ​ឡា ៣​បំពង់ប្រើ​ពេល​អស់​៤០​នាទី ចាប់ពី​ម៉ោង​៤​និង​៣៥​នាទី​រសៀល ដល់​ម៉ោង​៥​និង​១៥​នាទី​ល្ងាចទើប​រលត់។
បច្ចុប្បន្ន​នេះ​រថយន្ត​ដែល​ឆ្លង​ភ្លើង​ឆេះ​សល់​តែ​គ្រោង​ឆ្អឹង​នេះ​ត្រូវ​ម្ចាស់​ក្រុម​ហ៊ុន​យក​ទៅ​រក្សា​ទុក​ដោយ​ខ្លួន​ឯង​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *