




ភ្នំពេញ ៖ គួរឲ្យសង្វេគសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីដើររសាត់អណ្តែត មិនដឹងមកពីណាទៅណា ចូលដេកសម្រាកក្នុងចេតិយ ចំនួន២យប់ ស្រាប់តែប្រជាពលរដ្ឋ កម្មករសំណង់ ប្រទះឃើញចងកសម្លាប់ខ្លួនបាត់ទៅហើយ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ជាប់នឹងចេតិយ ក្នុងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ អាយុជាង២០ឆ្នាំ នៅក្បែរខ្លួន កន្លែងជនរងគ្រោះដេកសម្រាក ឃើញមានសាក់កាដូរដាក់ខោអាវ មួយ និងឃើញមានចានសម្រាប់ធ្វើម្ហូប។
តាមសម្តីកូនសិស្សលោក ស្នាក់នៅក្នុងវត្ត បានឲ្យដឹងថា គេឃើញបុរសខាងលើចូលមកដេកសម្រាក ទាំងយប់ទាំងថ្ងៃ តាំងពីព្រឹកថ្ងៃទី១៨ ខែមករា មកម្លេះ មិនស្គាល់អត្ត សញ្ញាណ មិនដឹងថាមកពីណាទៅណាដែរ មានតែបង្វិចខោអាវមួយជាប់នឹងខ្លួន រហូតដល់ព្រឹកថ្ងៃកើតហេតុ ទើបភ្ញាក់ផ្អើល ថាចងកសម្លាប់ខ្លួនទៅវិញ ។
តាមស្រ្តីឈ្មោះ ទូច ចាន់ណា អាយុ ៥៤ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅ ភូមិកើតហេតុ មាន ស្រុកកំណើតភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ បច្ចុប្បន្ន បានឲ្យដឹងថា មុនពេលកើតហេតុខណៈដែលគាត់ និងក្រុមគ្រួសារ កំពុងតែធ្វើការងារសំណង់ (ចេតិយ)ក្បែរនោះ នៅវេលាម៉ោងខាងលើ ស្រាប់តែប្រទះឃើញ សាកសព មនុស្សប្រុស ចងកសម្លាប់ខ្លួន ដោយយកកន្លែងចងភ្ជាប់ទៅនឹង ប្រហោងឥដ្ឋខ្យល់ ជញ្ជាំងចេតិយ ជ្រុងខាងក្រៅ ហើយបាត់រត់ទៅប្រាប់ ព្រះសង្ឃ តាអាចារ្យ ឲ្យមកមើល និងរាយការណ៍ទៅសមត្ថកិច្ខ ចុះមកពិនិត្យតែម្តង ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យកោសល្យវិច័យរួច ពិតជាចងកសម្លាប់ខ្លួនឯង ហើយតំកល់ធ្វើបុណ្យ នៅវត្តអង្គតាមុិញតែម្តង និងសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកសាច់ញាតិ បន្តទៀត ៕សិរសា