ខឹងផឹកស៊ីមិនជល់កែវ ទាញកាំបិតកាប់មិត្តភក្តិរ​បួសដៃធ្ងន់​

0
164

ខេត្ត​ត្បូងឃ្មុំ  ៖ បុរស​ម្នាក់​ត្រូវ​បាននគរបាលចាប់ខ្លួនកសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ​ ក្នុងករណី​ប្រើហិង្សាដាក់គូទំនាស់ក្នុងវង់​ផឹកស៊ី​មិន​ជល់​កែវ​ក៏​ទាញ​កាំបិត​ទៅ​​កាប់​គូទំនាស់​ក្នុង​បណ្ដាល​ឲ្យ​របួសដៃធ្ងន់ធ្ងរ ​។

​អំពើហិដ្សានេះកើតឡើងកាលពីរសៀល ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី​១៧​ខែ មិថុនា​ឆ្នាំ​២០១៩ នៅភូមិ​កន្ទួត ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

មន្រ្តីនគរបាល​ស្រុក​មេមត់​បាន​ឲ្យ​ដឹងថា ករណី​ហឹ​ង្សា​មួយ​នេះកើតឡើងដោយ​មូលហេតុ​ផឹកស៊ី​មិន​ជល់​កែវធ្វើទាស់​ពាក្យសម្តីគ្នា ធ្វើឲ្យជនសង្ស័យទ្រាំមិន​ទាញ​កាំបិត​កាចែតកាប់​លើ​ភាគី​ទំនាស់​បណ្តាល​ឲ្យ​ដាច់​ដៃ​ឆ្វេងរបួសធ្ងន់ ។​

​ប្រភពដដែលបាមឲ្យដឹងទៀតថា ជនសង្ស័យ​ឈ្មោះ លុ​ញ សុខ​ឃី ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៩០ ជាតិខ្មែរ រស់នៅ​ភូមិ​កន្ទួត ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដ្ឋ​បាល​ជាំ​តា​ម៉ៅ ​ឃាត់ខ្លួន​ភ្លាមៗ នៅ​ចំណុច​ផ្ទះ​ជន​ស​ង្ស័យបន្ទាប់ពី​ធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ វ៉ា ឌី ភេទ​ប្រុស អាយុ ២២ ឆ្នាំ​ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា​ជាមិត្តភក្តិបណ្ដាល​ឲ្យ​រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅដេរ និងរុំរបួស​នៅ មន្ទីរពេទ្យភ្លាមៗ  ។

​ ​ជនសង្ស័យរូប​នេះ ​ត្រូវបាន​កម្លាំង​ជំនាញ​ផ្នែក​ជំនាញ​យុ​ត្តិ​ធម៌ កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​និតិ​វិធី ដោយភ្ជាប់ទៅជាមួយវត្ថុតាង កាំបិតកាចែតមួយផង  ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here