ជីដូនជួយចៅធ្លាក់ទឹកស្ទុះទៅជួយលង់ស្លាប់ទាំងពីរនាក់

0
134

ខេត្តរតនគិរី ៖ ជីដូនម្នាក់ ខណៈឃើញចៅធ្លាក់ចូលទឹកស្រះខំស្ទុះទៅជួយ តែជាអកុសលមិនចេះហែលទឹកលង់ស្លាប់ទាំងពីរនាក់ចៅ និងជីដូន ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចម្ការឈ្មោះព្លឿន ម្លិក ស្ថិតក្នុងភូមិប៉ាយ៉ាង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ប្រភពពីមន្ត្រីនគរបាលស្រុកបរកែវបានឱ្យដឹងថា មូលហេតុបណ្តាលឱ្យលង់ទឹកស្លាប់នេះដោយសារជីដូនក្រឡេកឃើញចៅដើរទៅរអិលជើងធ្លាក់ចូលស្រះទឹកនៅក្បែរផ្ទះ ក៏ចុះទៅជួយ តែជាអកុសលដោយសារគាត់មិនចេះហែលទឹក ហើយទឹកស្រះនោះជ្រៅពេក (ប្រហែល០៤ម៉ែត្រ) ទើបធ្វើឲ្យជីដូនមិនអាចជួយចៅបានក៏លង់ទឹកស្លាប់ក្នុងស្រះទាំង២នាក់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យ ហើយ បានសន្និដ្ឋាថា ជនរងគ្រោះទាំង២នាក់ជីដូននិងចៅពិតជាលង់ទឹកស្រះស្លាប់ប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here