ជំពាក់លុយគេច្រើនគ្មានលទ្ធភាពសង គិតខ្លីបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងក

0
149

ខេត្តកំពង់ចាម ៖ ស្ត្រីចំណាស់​ម្នាក់​បានសម្រេច​បញ្ចប់ជីវិតដោយ​ធ្វើ​អត្តឃាត ព្រោះតែ​ជំពាក់​លុយ​គេ​ច្រើនពេក ហើយ​គ្មាន​លទ្ធភាព​រកលុយ​សង​គេ​វិញ​បានក៏មានគំនិតខ្លីបែបនេះតែម្តង ។

​ហេតុការណ៍នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៦និង​៣០​នាទីល្ងាចថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ​ថ្ងៃទី​២៤​ ខែ​មិថុនា ​ឆ្នាំ​២០១៩ នៅ​ភូមិ​រាយប៉ាយ​លើ ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្ត​កំពង់ចាម។

មន្រ្តីនគរបាលស្រុកកងមាស​បានឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​(​ចង.ក​) ឈ្មោះ ឌុំ ម៉េ​ន ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ មុខរបរកសិក រស់នៅកន្លែងកើតហេតុខាងលើបាន​យក​ក្រមា​ ពណ៌​ស ខ្មៅ​ ចង.ក ​នឹង​រនុក​ផ្ទះ​បស់​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា ប៉ុន្មានថ្ងៃមកនេះជនរងគ្រោះបានត្អូញត្អែរ ប្រាប់គេឯងថា គាត់ពិបាកចិត្តណាស់មិនចង់រស់ទេព្រោះ​ជំពាក់​លុយ​គេ​ច្រើន គ្មាន​លទ្ធភាព​សង ប៉ុន្តែ​មិនដឹងថា​ ស្ត្រី​រងគ្រោះ​ជំពាក់​លុយ​អង្គការ​ណា ឬ​អ្នកណា​ប៉ុន្មាន​ឡើយ ។ លុះមិន បានប៉ុន្មានថ្ងៃផងស្រាប់គាត់គិតខ្លីចងសម្លាប់ខ្លួនឯងបែបនេះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សាកសពបានឲ្យដឹងថា​ ផ្នែក​ក្បាល ដង​ខ្លួន ​និង​អវយវៈ ​ពុំមាន​ស្លាកស្នាម​ឡើយ​។ ដោយឡែក ​នៅ​ផ្នែក​ ក មាន​ស្នាម​ក្រហម​ដោយ​រឹត​នឹង​ក្រមា​ ហើយបាន​សន្និដ្ឋានថា ​ការស្លាប់​របស់​ជន​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង.ក​ ធ្វើអត្តឃាត​​ប្រាកដ​មែន ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ឡើយ​រួចក៏​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here