រថភ្លើងកិនកុមារីអាយុ២ឆ្នាំដាច់ដៃម្ខាងពេលរត់លេងរអឹលដួលគងដៃលើផ្លូវដែក

0
156

ខេត្តព្រះសីហនុៈកុមារីអាយុ២ឆ្នាំម្នាក់ ត្រូវរថភ្លើងកិនដាច់ដៃម្ខាង(ដៃឆ្វេង)ត្រឹមកែងដៃរងរបួស យ៉ាងធ្ងន់ធ្ងរ ខណៈរត់លេងក្បែរផ្ទះហើយរអឹលជើងដួលលើផ្លូវរថភ្លើង គ្មានអ្នកណាជួយទាញ ចេញពីផ្លូវរថភ្លើងទាន់ ។ ក្រោយកើតហេតុ កុមារីរងគ្រោះត្រូវបាន ឪពុកម្តាយជាជនក្រីក្រ ដឹក យកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចម្ការចេកក្រុង ព្រះសីហនុ តែដោយរបួសធ្ងន់ពេក ក៏បញ្ជូនទៅ បន្តកាន់មន្ទីរពេទ្យ គន្ធបុប្ផា ឯរាជធានីភ្នំពេញ ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៦ព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ នៅភូមិទំនប់រលក សង្កាត់ស្ទឹងហាវ ក្រុង- ខេត្តព្រះសីហនុ ។

កុមារីរងគ្រោះ មិនត្រូវបានគេស្គាល់ឈ្មោះឡើយ ដោយគ្រាន់តែដឹងថា នាងកើតក្នុងត្រកូល អ្នកក្រ ដែលមានឪពុកម្តាយស៊ីឈ្នួលធ្វើកម្មករយកបាយហូប និងបានជួលផ្ទះគេ​តូចមួយ​ស្នាក់នៅក្បែរកន្លែងកើតហេតុ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះបានរត់លេងជាមួយក្មេងៗ​ឯទៀត​ក្បែរផ្លូវរថភ្លើងជិតផ្ទះ​ហើយបានរអឹលជើងដួលជាប់នឹងផ្លូវរថភ្លើង ធ្វើឲ្យពេលនោះនាងខំ​ស្រវេស្រវាក្រោកខ្លួនចេញតែធ្លាក់ដៃម្ខាងកល់លើផ្លូវដែក គាប់ជួនរថភ្លើងមកដល់ ក៏កិនដាច់​ដៃឆ្វេងត្រឹមកែងដៃដាច់ជាពីរតែម្តង ។

បន្ទាប់មកស្រី្តជាម្តាយមានក្តីរន្ធត់យ៉ាងខ្លាំងលើកកូនស្រីរងគ្រោះដាក់ក្នុងកេសក្រដាស និងស្រែកយំឲ្យអ្នកជិតខាងជួយដឹកទៅមន្ទីរពេទ្យ។តែដោយសារតែក្មេងមានអាការៈ​ធ្ងន់​ធ្ងរពេក មន្ទីរពេទ្យចម្ការចេក ក្រុងព្រះសីហនុក៏បានបញ្ជូនក្មេងរងគ្រោះទៅកាន់មន្ទីរ​ពេទ្យ​គន្ធបុប្ផាឯរាជធានីភ្នពេញបន្ត ។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្វីដែលគួរឲ្យខ្លោចចិត្តនោះ គឺឪពុកម្តាយកុមារីរងគ្រោះ មានជីវភាពក្រីក្ររកអង្ករច្រកឆ្នាំងមិនបានហើយជួលផ្ទះគេស្នាក់នៅទៀតពេលនេះបានជួបទុក្ខត្រួតលើទុក្ខធ្វើឲ្យគាត់កាន់តែអស់សង្ឃឹមនិងគ្មានអ្វីជាទីពឹងឡើយ។ដូច្នេះ​ដំណឹងនេះចាត់​ទុកជាការអំពាវនាវដល់សប្បុរសជនទាំងអស់ដែលមានចិត្តអាណិតអាសូរដល់នាង មេត្តាជួយ ឧបត្ថម្ភជាសម្ភារៈក្តី ថវិកាក្តីដល់គ្រួសារនេះបានរស់ផង ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here