និស្សិតស្រីស្រស់ស្អាតម្នាក់ មិនដឹងមានវិបត្តិអីលោតទឺកសម្លាប់ខ្លួណពីលើស្ពានជ្រោយចង្វាថ្មី

0
127

ភ្នំពេញ:និស្សិតស្រីម្នាក់បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារថ្មី បង្ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពញ។

ក្រោយកើតហេតុសមត្ថកិច្ចឆែកក្នុងកាបូបស្ពាយដែលនាងបន្សល់ទុកលើម៉ូតូទើបគេដឹងថា នារីរងគ្រោះមានឈ្មោះ វេន ឡៃ អាយុ ២៣ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រួមជាមួយនិងម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-0508។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ជ្រោយចង្វារ ) មករង្វង់មូលគួចកាណុង (ដូនពេញ) ទិសដៅពីកើតទៅលិច។ ខណ:មកដល់ពាក់កណ្ដាលស្ពាន ជាផ្នែកទឹកដីដូនពេញ ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដោយមិនដឹងថា មានវិបត្តិអ្វីនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់សាច់ញាតិយកឯសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញប៉ុណ្ណោះ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here