សង្ស័យបែកថ្នាំ ចាក់សាំងដុតសម្លាប់ខ្លួនឯង

0
127

ភ្នំពេញ​: សង្ស័យបែកថ្នាំធ្វើឲ្យបុរស​ម្នាក់​ទើប​ត្រឡប់​ពី​ធ្វើការ​ងារ​នៅឯ​ប្រទេស​ថៃ វង្វេងស្មារតី​យក​សាំង​មកចាក់​ដុត​សម្លាប់​ខ្លួនឯង​ស្លាប់ ដោយ​ពុំទាន់​ដឹងថា មូលហេតុ​អ្វី​ បណ្តាលឲ្យខ្លោចពេញខ្លួនស្លាប់ ។

ហេតុការនេះកើតឡើងនៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​ស្ថិតនៅក្នុង​ដី​ឡូ​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ក្រុម​១៤ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

បើតាម​ព័ត៌មាន​បឋម​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ បាន​ឲ្យ​ដឹងថា បុរស​ដែល​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ដោយ​ចាក់​សាំង​ដុត​នេះ មានឈ្មោះ សុក្រ ទើបតែ​មកពី​ធ្វើការ​ងារ​នៅឯ​ប្រទេស​ថៃ និង​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន សង្ស័យ​អាច​បណ្ដាលមកពី​បែក​ថ្នាំ​។​

​ក្រោយ​កើតហេតុ​ការណ៍​ដ៍​ភ្ញាក់ផ្អើល​ខាងលើនេះ ភ្លាមៗនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ចក្ខុ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ហ៊ុមព័ទ្ធ​ទីតាំង​កើតហេតុ និង​បើក​ការត្រួតពិនិត្យ ក្នុង​ស្រាវជ្រាវ​រក​មូលហេតុ នៃ​ការចាក់​សាំង​ដុត​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង របស់​បុរស​ម្នាក់នេះ ​៕ អូន  ធួក

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here