បុរសម្នាក់ដើរទៅចម្ការជាន់មីនស្គរផ្ទុះរបួសធ្ងន់

0
125

ខេត្តបាត់ដំបង: នៅបុរសម្នាក់បានរងរបួសត្រង់ជើង និងដងខ្លួន គ្រាកំពុងដើរទៅចម្ការ ហើយបានជាន់មីន១គ្រាប់ ជាប្រភេទមីន(ស្គរ) ដែលគេសង្ស័យថាបន្សល់ទុកមកតាំងពី សម័យសង្រ្គាមមកម្ល៉េះ ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ៣និង៣៦នាទីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតនៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកសំឡូតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម ធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ  ។​នៅមុនពេលកើតហេតុ ជនរង​គ្រោះបានធ្វើដំណើរទៅចម្ការរបស់គាត់នៅចម្ងាយជាង២០០ម៉ែត្រពីផ្ទះ ហើយក៏ បានដើរ​ជាន់មីនស្គរមួយគ្រាប់ដែលគេសង្ស័យថាគ្រាព់មីនបន្សល់ទុកមកតាំងពី សម័យ​សង្រ្គាម​មកនោះបណ្តាលឲ្យផ្ទុះរងរបួសជើងឆ្វេងនិងដងខ្លួន ហើយក្រុមគ្រួសារបានដឹក​យកទៅ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រុកសំឡូតភ្លាមៗផងដែរ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here