ប្តីចាញ់ល្បែង បង្ខំឲ្យប្រពន្ធលួចលុយជាង១០ម៉ឺនដុល្លារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង

0
135

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ដោយសារជាប់ពាក់ព័ន្ធនឹងករណីចោរកម្ម កេងបន្លំលុយ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ជាង១០ម៉ឺនដុល្លារ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ ប្រធានហិរញ្ញិក AMK និងប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីន នៅភ្នំពេញ (ជាអ្នករៀបចំគម្រោង ឲ្យប្រពន្ធលួចលុយពីមីក្រូហិរវត្ថុ AMK)។

ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ គឺយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ប្រធានសាខា AMK ព្រៃវែងហើយ ចំនួនទឹកប្រាក់ដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ លួចបានចំនួន ១១៥៤០០ដុល្លាអាមេរិក (ដប់មួយម៉ឺនប្រាំពាន់បួនរយ ដុល្លារអាមេរិក)។ មូលហេតុ ប្ដីចាញ់ល្បែង នៅភ្នំពេញ ក៏រៀបគម្រោងឲ្យប្រពន្ធលួចតែម្តង។

បច្ចុប្បន្ន ជនសង័្សយទាំង២នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here