បញ្ជូននារីដៃឆៅគប់គេនឹងដបស្រាបែកក្បាលទៅតុលាការ

ភ្នំពេញ:   នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូននារីដៃឆៅ ម្នាក់ ឈ្មោះ សឿង ស្រីមួយ ភេទស្រី អាយុ ២៦ឆ្នាំដែល បានធ្វើសកម្មភាពយកដបស្រា ឈីវ៉ាស គប់ទៅលើនារីជនរងគ្រោះ ម្នាក់ទៀត ដែលកំពុងអង្គុយផឹកស្រា នៅសាឡុងក្បែរគ្នា ក្នុងក្លឹបហ្ស៊ូក បណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាម ដេរចំនួន ១០ថ្នេរ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ នៅចំណុច ក្នុងក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីដៃឆៅខាងលើ បានសារភាពឲ្យដឹងថា ខ្លួន និងមិត្តភក្តិ ២នាក់ទៀត បាននាំគ្នាទៅផឹកស្រាបៀរ និងរាំលេង នៅក្នុងក្លឹបហ្ស៊ូក រហូតដល់ប្រហែលម៉ោង ២និង១០នាទី រំលងអធ្រាត្រ ក៏មានមនុស្សមួយក្រុមផ្សេងទៀត ដែលផឹកស៊ីអង្គុយសាឡុងក្បែរគ្នា បានគប់កែវគ្នាទៅវិញទៅមក បណ្តាលឲ្យត្រូវចំដៃរូបខ្លួន ភ្លាមនោះរូបគេបានស្ទុះ ទៅយកដបស្រា ឈីវ៉ាស នៅលើតុរបស់រូបគេ គប់ទៅលើភាគីម្ខាងទៀតវិញ បណ្តាលឲ្យត្រូវនារីម្នាក់ បែកក្បាលហូរឈាមតែម្តង៕ អូន  ធួក

Leave a Reply

Your email address will not be published. Required fields are marked *