ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់រួមជាមួយគ្រឿងញៀនICEជិត១គីឡូត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​

 

 

 
ស្ទឹងត្រែង៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបើកប្រតិបត្តិការបង្ក្រាបករណីជួញ​ដូរ​គ្រឿងញៀននិងចុះឃាត់ជនខ្លួនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់រួមជាមួយគ្រឿងញៀនប្រភេទមេតំតាមីន(ICE)ចំនួន៨៣០,៩ក្រាមនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត។
ហេតុការណ៍​ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៧ត្រង់ចំណុចក្បាលស្ពានអូរខ្លុង ស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាម​ប្រភព​ព័ត៌មាន​ពី​លោកវរសេនីយ៍ត្រីចែម ផានិតនាយករិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះគី ស៊ីថា ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅក្នុងភូមិ ភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ចំណែកជនសង្ស័យខ្មែរម្នាក់ឡាវម្នាក់ត្រូវបានគេចខ្លួន។
តាម​ប្រភព​ដដែល​បានបន្តឱ្យដឹងទៀតថា៖ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ គឺសមត្ថកិច្ចជំនាញបានតាមប្រម៉ាញយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ២នាក់បានរត់រួច ដោសារតែសមត្ថកិច្ចតាមចាប់អ្នកដែលកាន់គ្រឿងញៀន ទើបធ្វើឱ្យជនសង្ស័យខ្មែរម្នាក់ឡាវម្នាក់រត់រួច។
លោកបន្តថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកញ្ចប់គ្រឿងញៀនមួយកញ្ចប់ច្រកក្នុងថង់អាលុយញ៉ូមពណិ៍លឿងមានសញ្ញាផ្កាយប្រាំជាសំគាល់ចំនួនមួយថង់ដែលមានទម្ងន់៨៣០,៩ក្រាម(ជិតមួយគីឡូ)និងបានបញ្ជូនខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តសាកសួរ។

លោកថានៅរសៀលថ្ងៃដដែលនេះ​កម្លាំង​នគរបាល​ជំនាញកំពុងសាកសួរដើម្បីរៀបចំសំណុំរឿងពាកព័ន្ធក្នុងករណីខាងលើនេះ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *