លោក គន់ គីម ជួបសំណេះសំណាលនិងផ្តល់អំណោយជូនអតីតយុទ្ធជនចំនួន៤៨គ្រួសារ

0
149

ឧត្ដរមានជ័យ៖លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន៤៨គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះជូនកន្លងមក នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យដោយមានការអញ្ជើញចូលរួមពី លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តផង។

លោក គន់ គីមបាននាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ទេសរដ្ឋមន្រ្តី គន់ គីម បានអំពាវនាវឲ្យ អតីតយុទ្ធជនទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមកដូចបងប្អូន។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស មរតកសន្តិភាព កុំជឿលើការញុះញង់របស់ពួកប្រឆាំងដែលមានទណ្ឌិត សម រង្សី ជាមេខ្លោង ។

ក្នុងពិធីនេះ អតីតយុទ្ធជនទាំង៤៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលអង្ករ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here