កុមារីអាយុ២ឆ្នាំ ធ្លាកចូលអាងចិញ្ចឹមក្រពើ ក្រពើហែកស៊ីសល់តែសសាដ៏ក្បាល

0
121

សៀមរាប: កុមារីអាយុ២ឆ្នាំម្នាក់បានធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើហើយត្រូវក្រពើខាំហែកស៊ីដូចចំណីដោយបន្សល់តែឆ្អឹងលលាដ៍ក្បាល កើតហេតុនៅចន្លោះវេលាម៉ោង១០ប្រហែល១០ព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំនុចអាងក្រពើក្រោយ
ផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាបក្រុងសៀមរាបខេត្តសៀមរាប។

កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៧ ។
តាមការសាកសួររបស់សមត្ថកិច្ចចំពោះឳពុកកុមារីរងគ្រោះបានប្រាប់ថានៅវេលាម៉ោង១០គាត់បានជិះម៉ូតូទៅក្នុងភូមិដោយទុកកុមារីរងគ្រោះនៅជាមួយម្តាយដែលទើបសម្រាលកូនរួចសសៃខ្ចីមើលនៅផ្ទះរហូតដល់ម៉ោង១០ជាងបានត្រលប់មកវិញសួររកកូនស្រាប់តែបាត់រកមិនឃើញហើយព្យាយាមដើររកជុំវិញផ្ទះនៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាដ៍ក្បាល១នៅក្នុងទ្រុងក្រពើទើបឳពុកកុមាររងគ្រោះដឹងថាកូនគាត់បានធ្លាក់ចូលទ្រុងក្រពើហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលនាំគញនាស្រែកទ្រហោរយំស្តាយក្រោយ ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here