ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត ៣០កញ្ចប់

0
128

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន និងដកហូតថ្នាំញៀនជិត ៣០កញ្ចប់នាវេលាម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធនីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ខាត់ សុខាវ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) មានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមរាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចរបស់អធិការខណ្ឌដូនពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានធ្វើការចុះ ស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបបាន ជនសង្ស័យខាងលើ និងដកហូតថ្នាំញៀនជិត៣០កញ្ចប់តូចធំ, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Nokia ពណ៌ខ្មៅ គ្មានស៊ីម។ ក្រោយមកសមត្ថកិច្ច បានឃាត់ខ្លួនយកមកអធិការនគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ នៅពេលដែលសមត្ថកិច្ច បានធ្វើការសាកសួរជនសង្ស័យខាងលើរួចមក បានសារភាពថា រូបគេបានទៅយកថ្នាំញៀន ពីអ្នករត់ម៉ូតូឌុបម្នាក់ ហើយក៏យកមកចែកចាយបន្ត ដោយលក់ក្នុងមួយកញ្ចប់តូច តម្លៃ ១៥,០០០ម៉ឺនរៀល រីឯមួយកញ្ចប់ធំ តម្លៃ២៥,០០០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕នូសភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here