ប្រជាពលរដ្ឋជាច្រើនអ្នក​ភ្ញាក់ផ្អើលនឹងងឿងឆ្ងល់ខណ:ឃើញរថយន្តក្រុងឈប់ស្ងៀម ស្រាប់តែ​កម្លាំង​អាវុធ​ហត្ថ​វៃខ្នោះតៃកង់បញ្ចូលរថយន្តកាមរីហើម

 

 

ស្ទឹងត្រែង៖ រថយន្តក្រុងឈប់ស្ងៀមស្រាប់តែឃើញកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះមកហ៊ុំពទ្ធ័រថយន្តក្រុងពណ៍សរកំពង់ឈប់ស្ងៀមដែលជាកម្មសិទ្ធ របស់ក្រុមហ៊ុននាគក្រហម ដោយមានការសួរនាំពីលោក ឌួង វិវិត្ត មេបញ្ចាការរងកងរាជអាវុធហត្ថខេត្ត មួយសន្ទុះក្រោយមកប្រហែលជានិយាយឬចចារ មិនត្រូវទេដឹងទើបលោកបញ្ចាឲ្យកូនចៅវៃខ្នោះតៃកុង បញ្ចូលរថយន្តទៅដោះស្រាយគ្នានៅបន្ទាយតែម្តង ហេតុការនេះកើតឡើងនៅវេលាម៉ោង៣.៤៥នាទីល្ងាច ថ្ងៃទី១៨ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងរុងវង្សមូលថ្មី ខាងកើតស្ថានីយ៍ប្រេងឥន្ធ:ទុលមុខសាលាខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីសាក្សីនៅនឹងកន្លែងបានឲ្យដឹងថា រថយន្តក្រុងពណ៍សរពាក់ស្លាកលេខភ្នំពេញ3D.8053 គៀនឹងដៃម៉ូតូវេងពណ៍ទឹកសមុទ្រគ្មានស្លាកលេខជីះគ្នាពីនាក់ ១.ឈ្មោះសាយ សុខនភេទស្រីជាមន្ត្រីកងរាជអាវុធហត្ថ ២.ឈ្មោះផេង នីការភេទស្រី អាយុ២២ឆ្នាំជាមន្ត្រីអាវុធហត្ថដូចគ្នា ជីះស្របទិសគ្នាពីរលិចទៅកើតទាក់ដៃចង្គូតម៉ូតូនឹងជញ្ចាំងរថយន្តក្រុងបណ្តាលឲ្យ បាក់ករម៉ូតូឯមនុស្សពីនាក់រងរបួសស្រាល នៅចំណុចគុលស្ពានមេគង្គចម្ងាយជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ វេលាម៉ោង២.៣៥នាទីថ្ងៃខែដដែល ក្រោយពេលកើតហេតុរថយន្តបង្កមិនបានឈប់នោះទេបានបន្តដំណើរហូតមកឈប់នៅចំណុច កើតហេតុខាងលើ។

តាមចំលើយសារភាពរបស់តៃកង់រថយន្តក្រុង ឈ្មោះមួយ ឈិត អាយុ៣៥ឆ្នាំភេទប្រុសមុខរបរ បើកបររថយន្តក្រុងរស់នៅខេត្តសៀមរាប បានប្រាបឲ្យដឹងថា គាត់មិនបានដឹងថារថយន្តរបស់គាត់បះគ្នាជាមួយម៉ូតូខាងលើនោះទេ ហើយរថយន្តគាត់ក៍គ្មានស្លាកស្នាមនោះដែរ ហើយបែជាសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចោតគាត់ថាបុកគេហើយមិនទទួលខុសត្រូវបើករត់ទៅវិញ ទោះបីគាត់អង្វករថាចាំជួបជាមួយ ថៅកែក្រុមហ៊ុននាគក្រហមសិន ក៍លោក ឌួង វិចិត្ត មិនព្រមដែរ។

គួរំលឹកផងដែរថា: ក្រោយពីរលោកឌួង វិចិត្ត បញ្ចាឲ្យកូនចៅគាត់ចាប់វៃខ្នោះចូលរថយន្ត យកទៅទីបញ្ចាការកងរាជអាវុធហត្ថខេត្ត ក្រោយមកបង្វែសមត្ថកិច្ចទាំងរថយន្តទាំងមនុស្ស មករក្សាទុកដោះស្រាយការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្ត
វិញហើយតែមិនដឹងថាថៅកែក្រុមហ៊ុននាគក្រហម ចេញមុខដោះស្រាយយ៉ាងណានៅឡើយទេ។

នៅរសៀលថ្ងៃទី១៩.ខែឆ្នាំដដែល លោកខែច សារី នាយផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តគាត់ធ្វើនេះខុសពីនិតវិធីហើយ ទើបគាត់បង្វែមកឲ្យជំនាញលោកដោះស្រាយវិញ ហើយបច្ចុប្បន្នលោកកំពង់ធ្វើការទាក់ទងទៅក្រុមហ៊ុននាគក្រហម ដែលគេមានអិនសារ៉ែនធានារាបរងត្រឹមត្រូវ គាត់នឹងចេញមកក្នុងថ្ងៃនេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕​ សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *