បង្រ្កាបសង្វៀនជល់មាន់និងវង់អាប៉ោងឃាត់ខ្លួនអ្នកញៀនល្បែង៩នាក់

0
154

 ភ្នំពេញៈ​ សមត្ថកិច្ច​ខណ្ឌ​មានជ័យ​ បាន​ឆ្មក់ចូល​បង្ក្រាប់​ ទី​តាំង​ជល់មាន់​ មួយ​កន្លែង​ ឃាត់ខ្លួន​បានមនុស្ស​ចំនួន​៩នាក់​ ក្នុង​នោះ​ ​ ដកហូត​ មានចំនួន​៥ក្បាល​ និង​សំភារៈ​មួយ​ចំនួន​ទៀត​ ។

ក្នុង​ រង្វង់​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​ ៣០​ខែ​មិថុនា​ ឆ្នាំ​២០១៩​ នៅក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ ឬស្សី​ ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ ​ ឃាត់ខ្លួន​បានមនុស្ស​ចំនួន​ប្រុស​ចំនួន​៩នាក់​ ក្នុង​នោះ​មានឈ្មោះ​ ១.ឈ្មោះ​ ទិត្យ​ វិចិត្រ​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ២.ឈ្មោះ​ ហូ​ សំផល​ ភេទប្រុស​ អាយុ​ អាយុ​៤៥ឆ្នាំ​ ៣.ឈ្មោះ​ គឹម​ ង៉ែត​​សុពល​ ភេទប្រុស​ អាយុ​៦២ឆ្នាំ​ ៤.ឈ្មោះ​ សឿង​ សុង​ ភេទប្រុស​ អាយុ​ ៤៩ឆ្នាំ​ ៥.ឈ្មោះ​ ឡុង​ តារា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ​ ៦ឈ្មោះ​ គ្រង​ រដ្ឋា​ ភេទប្រុស​ អាយុ​ ៤៩ឆ្នាំ​ ៧.ឈ្មោះ​ មោក​ យេន​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ ៨.ឈ្មោះ​ គឹម​ សាវិត​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ និង៩.ឈ្មោះ​ ធួន​ រ៉ាធូ​ ភេទប្រុស​ អាយុ​ ៥០​ ឆ្នាំ។

ជាមួយនេះសមត្ថកិច្ច​ ដកហូត​ម៉ូូតូ​ចំនួន​៤គ្រឿង​ មាន់​អាគកចំនួន​៣ក្បាល​ ស្កុត​រំ​មួយ​ចំនួន​ ​ខ្នាយ​ដែកចំនួន២​ ជញ្ជីងថ្លឹងមាន់១​ ផ្ទាំង​អា​ប៉ោង​១ផ្ទាំង​ កៅអី​ជ័រ៩។

​ ​ តាម​សម្តី​សមត្ថកិច្ច​ នៃអធិការ​ខណ្ឌមានជ័យ​ បាន​ឲ្យដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ ជល់មាន់​និង​ អាប៉ោង​ខាង​ គឺ​ដោយ​មានការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ថា​ទីតាំង​ខាង​លើ​ តែ​មាន​អ្នក​ជល់មាន់​ ស្រែក​ហ៊ោរបង្ក​សំលឡេង​រំខាន​ដល់​ពួក​ មិន​ថា​ ថ្ងៃ​ចន្ទ័​ ឬ​អាទិត្យ​នោះទេ​ ។ ​ ដោយ​បាន​ទទួល​ដំណឹង​បែបនេះ​ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ មានជ័យ​ដោយ​មាន​ការ​បញ្ជារ​ ពីលោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការដ្ឋានខណ្ឌ​មានជ័យ​ បាន​បញ្ជារ​កម្លាំង​អន្តរាគមន៍​និងកម្លាំង​ជំ់​នាញព្រហ្មទណ្ឌ​ខណ្ឌ​ ដឹកនាំ​ដោយ​ លោក​ គង់​ វង្ស​ អធិការរង​ទទួលបន្ទុក​នគរបាលយុត្តិធម៌​ បានឆ្មក់​បង្ក្រាប​ទី​តាំង​ខាង​លើ​ ជាក់ស្តែង​ ក៍បាន​ឃាត់ខ្លួន​ មនុស្ស​ចំនួន​៩នាក់​ មាន់ជល់​ចំនួន​៣ក្បាល​ ម៉ូតូ​៤គ្រឿង​ ព្រមទាំង​វត្ថុតាងផ្សេង​ៗ​ បញ្ជួនខ្លួនទៅ​សាកសួរ​នៅប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​២តែម្តង​ ។ ​ បន្ទាប់ពី​ធ្វើ​ការ​សាកសួ​រ​រួចហើយ​ ក្រុម​អ្នក​ញៀន​ល្បែង​ ៩នាក់​​ រួមទាំ​ង​ វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​ បញ្ជួនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដើម្បី​កសាងសុំនុំរឿង​បន្ត​ បញ្ជូន​ទៅ​តុលាការ​ ៕ នូសភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here