ឆេះឃ្លាំងអាវជជុះជិតផ្សារអូរឡាំពិកជាង១០ម៉ោង ភ្លើងនៅតែមិនទាន់រលត់

0
136

ភ្នំពេញ៖  ឃ្លាំងអាវជជុះមួយកន្លែងស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង ត្រូវអគ្គិភ័យឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនី តាំងពីវេលាម៉ោង១១យប ថ្ងៃទី១ ខែកក្កដា រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ទៅ ហើយ ភ្លើងនៅតែមិនទាន់រលត់ បើទោះបីជាមានការជួយធ្វើអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គិភ័យ ច្រើន គ្រឿងក៏ដោយ ។

សមត្ថកិច្ចកំពុងបន្តបាញ់ទឹកពន្លត់ និង កំពុងបូកសរុបតម្លៃនៃការខូចខាតដោយអគ្គិភ័យនេះនៅឡើយ ដោយបានប៉ាន់ស្មានជំហានដំបូងថា មិនតិចជាង៥០ម៉ឺនដុល្លារនោះឡើយ ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here