នគរបាលខណ្ឌឬស្សីកែវ​ប្តូរទីតាំងចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​បន្តផាកវិន័យមិនចេញវិក្កយបត្រ័

0
129

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ចនគរបាលនៃ​អធិការដ្ឋាន​ខណ្ឌឬស្សីកែវ​បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ចាប់​ម៉ូតូ​ដែល​ល្មើសច្បាប់​អត់មួកកញ្ចក់ អត់ស្លាកលេខ ដែលប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវនៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិលេខ៥ នៅចំនុចខាងមុខប៉ុស្តិ៍នគរបាលស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅតែបន្តយកលុយពីអ្នកបើកបររថយន្តដាក់ហោប៉ៅចែកគ្នាដដែល។

ប្រជាពលរដ្ឋបានខ្សិបប្រាប់អោយដឹងថារាល់ពេលកម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌឬស្សីកែវ​បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដឹកនាំដោយលោក យឹម សាវុធ អធិការងទទួលបន្ទុកផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវរួមទាំងលោក លី រ៉ូហ្សាត នាយផ្នែកចរាចរណ៍មាន​ភាព​ប្រក្រតី​មិនត្រឹមត្រូវ​ដូច​ការ​ចុះ​អនុវត្ត​កន្លងមកត្រង់ចំនុចភូមិលូដូចមុនដដែលគឺ​កម្លាំង​សមត្ថកិច្ច​​​ដែល​ឈរ​ដាក់​គោលដៅ​នោះ​បាន​អោយម៉ូតូ​ដែល​មិន​មាន​កញ្ចក់ អត់​ពាក់មួក​ការ​​ពារ​សុវត្ថិភាព ម៉ូតូ​អត់​ផ្លា​ក​លេខចូលទៅធ្វើការផាកវិន័យនៅក្នុងប៉ុស្តិ៍នគរបាលស្វាយប៉ាកទាំងអស់រងចាំធ្វើកាផាកពិន័យជាប្រាក់នៅពេលក្រោយ។ ដោយឡែកម៉ូតូមួយចំនួនខ្លះបានទៅចចារគ្នានៅគៀនកន្លែងស្ងាត់មួយបើត្រូវទើបអោយម៉ូតូចេញទៅភ្លាមៗ តែបើមិនត្រូវទេគឺមិនអោយចេញទេរងចាំផាកវិន័យនៅពេលក្រោយ។ រីឯរថយន្តមិនមានដាក់ខ្សែរក្រវ៉ាត់ រថយន្តបិតស្គុតខ្មៅអោយចូល​ទៅ​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើការ​ផាកពិន័យ​ហើយ​មិនចេញ​វិក្កយ​បត្រ​​ទេ គឺកម្លាំង​សមត្ថកិច្ច​រូប​ណា​ឃាត់​បាន​ផាកពិន័យ​យក​ប្រាក់​ហើយ​ឲ្យ​ជិះ​ចេញ​ទៅ​ដោយ​មិន​មាន​​វិក្កយបត្រ​ កាក់​បាន​កន្លែង​ណា​ផាក​កន្លែង​នោះ​ដដែលដោយ​មិន​បាន​កំណត់​តម្លៃ​ច្បាស់លាស់​ទៀត ស្រេច​តែលើ​ការ​ចរចារ​ត្រូវ​គ្នា យកលុយដាក់ហោប៉ៅចែកគ្នា។

មួយទៀតរថយន្តដឹកទំនិញធំៗ រថយន្តដឹកសំពេញសំពោង រួមទាំងរថយន្តតាក់សុីមួយចំនួនពេលដែលឆ្លងកាត់គោលដៅត្រូវហុចលុយទើបទៅបានបើមិនដូចឆ្នោះទេគឺរថយន្តហៅកាក់ចូលគៀនមិនអោយធ្វើដំណើរទៅមុខជាដាច់ខាត។ ដោយសារ​តែ​ឃើញ​ទ​ង្វើ​មិន​ប្រក្រតី​បែប​នេះ​ប្រជាពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​មានការ​មិន​ពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បែប​​នេះទេក៏បានសំនូមពរដល់លោកឧត្តមសេនិយ៍ឯកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញរួមទាំងលោកវរៈសេនិយ៍ឯកគល់ យី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវមេត្តាពិនិត្យមើលនូវសកម្មភាពចាប់យកលុយដាក់ហោរប៉ៅចែកគ្នាមិនចេញវិកយ័បត្រផាកពិនយ័បែបនេះដែលធ្វើអោយបាត់បង់ប្រាក់ចំនូលជាតិជាច្រើនរាល់ការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផាកវពិន័យរាល់លើក។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ អង្គភាព កាសែត កម្ពុជាខ្ញុំ និងគេហទំព័រ មិនអាចទាក់ទងលោកអធិការនគរបាលខណ្ឌឫស្សីកែវ សុំការបកស្រាយបានឡើយ កាលពីរសៀល ថ្ងៃ២កក្កដានេះ ៕  នូ សុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here