ញ៉ាម​គាស់បន្ទប់ជាច្រើនដងបានសំរេច​ចូលគាស់ចុងក្រោយម្ចាស់គេទាន់វាយទ្រមខ្លួនប្រគល់​ជូន​នគរបាល​

 

 

 

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចូលលួចគាស់បន្ទប់​បានជាង៣០ដងគាស់ចុងក្រោយត្រូវម្ចាស់គេទាន់ វាយទ្រមខ្លួនប្រគល់​អោយ​នគរបាល​ប៉ុស្ដិ៍​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​ កាលវេលាម៉ោង ១០:៣០នាទីយប់​ថ្ងៃទី១៩ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ ក្នុងបុរីសន្តិភាព១ ក្នុង​ភូមិចោមចៅសង្កាត់​ខណ្ឌពោធិ៍សែនជ័យ។​
ជនរងគ្រោះ​ឈ្មោះ ប៉ែន ថាវរី ភេទស្រី​អាយុ២៨ មុខរបរ លក់ដូររស់នៅភូមិកើតហេតុខាងលើ។​ ចំណែក​ឯ​ជនសង្ស័យទី១-ឈ្មោះ ណៃ ដារិន ភេទប្រុស​អាយុ២២ឆ្នាំ​មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុក កំណើត នៅភូមិ ប្រសំ​ឃុំស្អាង ស្រុកត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មំ​ នឹង​ទី២- ឈ្មោះ នៅ សុី​ ថា ភេទប្រុអាយុ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិ​កើតហេតុ​ជាមួយ​គ្នា​ មាន​ស្រុក​កំណើតនៅភូមិ សាមគ្គី ឃុំស្រែរោង ស្រុកត្រាំកក់ខេត្ត​តាកែវ។​
តាមប្រភពពត៌មានពីជនរងគ្រោះ បាននិយាយថា មុនពេលកើត​រូបគាត់ កំពុង​និយាយលេងនៅផ្ទះបងប្អូននៅជិតកន្លែងកើតហេតុ ដោយអោយប្អូនប្រុសរងចាំសង្កេតមើលជនសង្ស័យចូលគាស់បន្ទប់។ ​
តាម​ប្រភពដដែលបានបន្តទៀតថា ដោយសារអោយប្អូនរបស់គាត់ចាំ​សង្កេតមើលជនសង្ស័យព្រោះផ្ទះរបស់គាត់​ត្រូវជនទាំង​នោះ​ចូលគាស់ជាច្រើនលើកមកហើយ។ ខណះដែលជនសង្ស័យចូលគាស់សោរបន្ទប់​ ខាងលើហើយបានចូលទៅក្នុងបន្ទប់រើសំភារះនៅក្នុងផ្ទះនឹងលើកយកស្រាបៀរចំនួន២កេះកន្លះ តែយកមិនទាន់បាន យកចេញផង ត្រូវបងប្អូនជនរងគ្រោះ​បានមកទាន់ ហើយបានឃាត់ជនសង្ស័យ ។​ ប៉ុន្តែជនសង្ស័យបានតដៃទៅលើបងប្អូនជនរងគ្រោះហើយរត់ចេញ បន្ទាប់មកត្រូវបាន​ប្រជាពលរដ្ឋឃាត់បាននាំគ្នាវាយបណ្តាលអោយរងរបួសបែកមុខបែកមាត់រួចប្រគល់អោយ សមត្ថកិច្ច។​
ជនសង្ស័យទាំង២នាក់ខាងលើ បន្ទាប់ពីសាកសួរចំលើយដោយសារភាពថា ខ្លួនធ្លាក់ចូលគាស់បន្ទប់ប្រជាពលរដ្ឋជាង៣០ដងមកហើយ ដោយលួចយកលុយទៅទិញ ថ្នាំញៀនមកជក់។​
ក្រោយពេលកើតហេតុ​នគរបាល​​ប៉ុសិ៍ចោមចៅ កសាងសំណុំរឿងបញ្ជូនទៅខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើតាមនាតិវិធីផ្លូវច្បាប់៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *