រថយន្តតទ្រុងប្រវែងជាង១០ម៉ែត្រ បើកគេចរថភ្លើងឆ្លងកាត់ ធ្លាក់ទឺកអូរតែមិនគ្រោះថ្នាក់ដល់មនុស្ស

0
123

ខេត្តកំពត:ចាត់ទុកជាសំណាងណាស់ដែលអ្នកបើករថយន្តតទ្រុងវែងមួយគ្រឿងប្រវែងជាង១០​ម៉ែត្រប្រឹងបើក​គេចរថភ្លើងបើកកាត់ពីមុខបណ្តាលឲ្យធ្លាក់ទឹកអូរតែមិនបង្កគ្រោះថ្នាក់ដល់​មនុស្ស ព្រោះតែនៅចំណុចកើតហេតុ មិនមានដាក់បារ៉ាស់ កាត់ទទឹងផ្លូវឲ្យអ្នកធ្វើដំណើរដឹង។

ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ង៨ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវវាងក្រុង-ខេត្តកំពត ពេលមានភ្លៀងកំពុងធ្លាក់ស្រិចៗ ។

តាមការអះអាងពីអ្នកបើករថយន្តធុនធំខាងលើបានឲ្យដឹងថា ពេលគាត់បើករថយន្តជិតដល់​កន្លែង​កើតហេតុខាលើ ស្រាប់តែមានរថភ្លើងបើកឆ្លងកាត់ ដោយមិនមានកម្មកររថភ្លើង ចេញទៅបិទរនាំងបាំងផ្លូវជាសម្គាល់មិនឲ្យអ្នកធ្វើដំណើរឆ្លងកាត់នោះទេ។ ពេលវាក់នឹងរថភ្លើ ងឆ្លងកាត់ពីមុខយ៉ាងនេះគាត់ប្រឹងបួងចង្កូត បើកគេច ទើបបណ្ដាលឲ្យធ្លាក់ចូលទឹកបែបនេះ និងចាត់ទុកជាសំណាងហើយដែលមិនមានគ្រោះថ្នាក់ របួស ឬបាត់បង់ជីវិតដល់មនុស្ស។

យ៉ាងណាក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ពិនិត្យឃើញពុំមានប៉ះ​ពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យម្ចាស់ហៅរថយន្តស្ទួចមកអូសចេញពីទឹកអូរយកទៅជួស​ជុលដោយខ្លួនឯង ។ អ្វីដែលគួរឲ្យហួសចិត្តនោះ គេមិនដឹងថារថយន្តមួយគ្រឿងនេះ​តទ្រុង​មានប្រវែងដល់ទៅជាង១០ម៉ែត្រនេះ ត្រូវតាមបទដ្ឋានបច្ចេកទេសដែរឬទេ ? ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here