ផ្ទុះអាវុធ៣គ្រាប់នៅកណ្តាលក្រុងសិរីសោភ័ណ សមត្ថកិច្ច​ចុះស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​អ្នកបាញ់ដែលសង្ស័យសមត្ថកិច្ចឈ្លោះគ្នា

0
120

​ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ កំពុងបើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែង​មុខ​រកមុខ​សញ្ញា​ជនសង្ស័យ​បាញ់បោះ​សេរី​នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ក្រោយ​មានការ​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​ក្បែរ​ផ្ទះ​មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​ដោយ​មិនទាន់​ដឹង​មូលហេតុ​ខាងលើ បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឮ​សំឡេង​ស្រែក​ពី​សំណាក់​បុរស​មិនស្គាល់មុខម្នាក់ មាន​សភាព​ហាក់បីដូចជា​ស្រវឹង ប៉ុន្តែ​គ្មាន​រឿង​ជម្លោះ​អ្វី​ឬចង់គំរាមអ្នកណានោះទេ ខណៈនោះ​ស្រាប់​តែបុរសនោះបាញ់​៣​គ្រាប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ ហើយ ជន​បំផ្ទុះ​អាវុធ​បន្ទាប់មក​ក៏​បើករថយន្ត​គេចខ្លួនបាត់ ។ ករណីនេះត្រូវបានគេសង្ស័យថាសមត្ថកិច្ចឈ្លោះគ្នា ។​

​យ៉ាងណាករណីនេះសមត្ថកិច្ច​​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេតរកមុខអ្នកបាញ់​នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​មី​ថុ​នា ឆ្នាំ​២០១៩ ឃើញ​នៅ​ន្លែ​ង​កើតហេតុ​បន្សល់ទុក​មាន​សំបក​កា​ទូ​ស​៣​គ្រាប់ ជា​ប្រភេទ​គ្រាប់​កាំភ្លើងខ្លី ហើយ​បាន​នាំយកមក​ដើម្បី​ធ្វើ​កោសល្យវិច័យ ។ ចំណែក​មុខសញ្ញា​ជន​បំផ្ទុះ​អាវុធ​សមត្ថកិច្ច​មិនទាន់​កំណត់​បាន​នៅឡើយ​នោះទេដោយអះអាងថា​កំពុង​ស្រាវជ្រាវ ហើយមិនយូរមិនឆាប់នឹងចាប់ខ្លួនបានជាមិនខាន ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here