កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបាន៤៦នាក់

0
125

 ភ្នំពេញៈកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដឹកនាំកម្លាំងដោយលោកវរសេនិយ៍ឯកអីវ ភារិទ្ធ ធ្វើការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤៦នាក់និងដកហូតបានថ្នាំញៀនចំនួន៥កពា្ចប់។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដ៏សកម្ម ដោយធ្វើការឃាត់ខ្លួនបានចំនួន៤៦នាក់ក្នុងនោះអ្នកជួញដូរចំនួន០៥នាក់ជាអ្នកជួញដូរនិងដកហូតបានថ្នាំញៀនចំនួន០៥កពា្ចប់ម៉ូតូ៣៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤៦នាក់ត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ នូសភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here