


ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹង រួចមកបានជិះម៉ូតូមួយគ្រឿងវិលត្រឡប់មកផ្ទះវិញក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងបើកយឺតៗបណ្តាលអោយរងរបួសបាក់ដៃខាងឆ្វេង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយន់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លុវបេតុងបូរីឯករាជ មុខរោងចក្រប៊ឺរី ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេ ឃើញរថយន្តកុងតឺន័មួយគ្រឿង ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ 3A-5350 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរតាមផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិចទៅកើតយឺតព្រោះផ្លូវខាងមុខស្ទះ ខណៈនោះក៏មានម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដារឌ្រីម សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1K-3961 ជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាជាមួយរថយន្តកុងតឺន័រ តែដោយជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹង ទើបជិះម៉ូតូមិនប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយគូទរថយន្តកុងតឺន័រពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់និងបាក់ដៃខាងឆ្វេង បន្ទាប់មកអ្នកបើកបររថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តក្លីនិក រស្មី ដឹកយកទៅព្យាបាល ចំណែកម៉ូតូរងគ្រោះនិងកុងតឺន័រ ត្រូវបានជំនាញធ្វើការវាស់វែងយកទៅទុកនៅ ផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ នូវពេលក្រោយ៕សារ៉េត