រត់ម៉ូតូកង់បីមិនកាក់កបបែកគំនិតចេញឆក់ត្រូវសមត្ថកិច្ចក្របួចជាប់

0
174

 ភ្នំពេញ៖ ជនសង្ស័យជាអ្នករត់ម៉ូតូកង់បីឥណ្ឌាប្រចាំខារ៉ាអូខេនគរសំរិទ្ធិម្នាក់រត់កង់បីមិនសូវកាក់កបបែកកគំនិតចេញឆក់ទូរសព្ធ័ បានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់ជាប់ប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខវត្តសំពៅមាស តាមបណ្តោយផ្លូវ២១៤ ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។ ជនសង្ស័យមានឈ្មោះ ផែន ភេទប្រុស អាយុ២៦ ឆ្នាំបុរបររត់ម៉ូតូកង់បីប្រចាំខារ៉ាអូខេនគសំរិទ្ធិ ស្នាក់សង្កាត់បឹងសាឡាង ខណ្ឌទួលគោក(អតីត សន្តិសុខនៅខារ៉ាអូខេនគរសំរិទ្ធិ)។ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេកំពុងសង្គ្រោះនៅឯមន្ទីពេទ្យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ជិះម៉ូតូzoomer-xមួយគ្រឿងមិនចាំស្លាកលេខតាមបណ្តោយផ្លូវ២១៤ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៍មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខកំពត1B-3103ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ធ័ដៃពីជនរងគ្រោះបានសម្រេចបណ្តាលជនរងគ្រោះដួលរងរបួសរលាត់ជៃជើង។

ចំណែកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនមកដល់ស្តុបគក់ចេម៉ូតូផ្លូវ១៦១កែងនិងផ្លូវ១៨២បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយស្ត្រីម្នាក់បណ្តាលដួលរួចរត់ចោលម៉ូតូមកដល់ចំណុចស្ពានអាកាសស្មើជើងចំណុចរង្វង់មូលនាងគង្ហិងត្រូវបានប្រជាពរដ្ឋពទ្ធ័ចាប់បានភ្លាមៗរួចប្រគល់ជូនសមត្ថកិច្ច។ចំណែកជនរងគ្រោះសមត្ថកិច្ចបានឌុបតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីទេព្យ។រីឯជនសង្ស័យសមត្ថកិច្ចបានបញ្ជូនមកសួនាំនៅប៉ុស្តិ៍នគរបាករដ្ឋបាលអូឬស្សី២ក្រោយពីសួនាំរួចសមត្ថកិច្ចប្រាប់ថាករណីឆក់នេះនៅសង្កាត់ប្រលិតរួចប្រគលជូនទៅសមត្ថកិច្ចបឹងប្រលិតសួនាំបន្ត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនទៅអធការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ នូ សុភក្ត្រ

LEAVE A REPLY

Please enter your comment!
Please enter your name here