រថយន្តរ៉េហ្វ័រពន្លះម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលបុរសម្នាក់រងបួសធ្ងន់

0
147

ភ្នំពេញ៖បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្ត មួយគ្រឿងដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួុគ្រឿងពេញទំហឹងបណ្តាលបុរម្នាក់រងរបួសធ្ងន់ចំណែករថយន្តនិងម៉ូតូកៀបជាប់គ្នាទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ឡឺ ហ្វេនសីុ តាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តរ៉េហ្វ័រមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-9724ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនកែងនិងផ្លូវ១៥៦បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌កណ្តុរប្រមេះពាក់ស្លាកលេខភ្នំពេញ1HI-9799ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៥៦ទិសដៅពីកើតទៅលិចចំពាក់កណ្តាលម៉ូតូពេញទំបណ្តាលជនរងគ្រោះដួលបោកនងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែរថយន្តបង្កបានរយ៉ែថយក្រោយបំរុងបើករត់តែត្រូវកៀបជាប់ជាមួយម៉ូតូទៅលេងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាសមវែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

 

LEAVE A REPLY

Please enter your comment!
Please enter your name here