កែច្នៃកាំភ្លើងទុកលក់និងជួញដូរថ្នាំញៀនសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

0
123

ខេត្តបន្ទាយមានជ័យ: កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.​​​​២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួន​សង្ស័យ​ចែកចាយគ្រឿងញៀន និងប្រើប្រាស់កែច្នៃកាំភ្លើងដោយខុសច្បាប់ម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនជាមួយកាំភ្លើងកែច្នៃជាច្រើនដើមនៅក្នុងភូមិសាស្រ្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងខេត្តហើយ ។

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆោម រ៉ាឆា ភេទ ប្រុស​អាយុ២១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច ល្បាត និង​ឃាត់ខ្លួនកាលពីវេលាម៉ោង២ និង១២នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ។ជាមួយគ្នានេះដែរសមត្ថកិច្ចរឹបអូសបានកាំភ្លើងច្នៃចំនួន៧ដើម (វែង០២ដើម និងខ្លី0៥ដើម )
រំសេវសម្រាប់បំផ្ទុះ២ដប គីបផ្ទុះ២បន្ទះ បំពងស្តុកខ្យល់៣ដើម បំពង់បាញ់ខ្យល់ចំនួន៣ដើម ដែកសម្រាប់ធ្វើកាណុងចំនួន១ ដបសម្រាប់ជក់ចំនួន១ និងថ្នាំញៀនប្រភេទម្សៅ ពណ៌សថ្លាចំនួន១១កញ្ចប់តូចផងដែរ ។

សមត្ថកិច្ចបន្តថា ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចែកចាយ​គ្រឿង​ញៀនប្រាកដមែន និងបានកែច្នៃកាំភ្លើងដើម្បីលក់ប្រាកដមែន ទើបសមត្ថកិច្ចកសាង​សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនិតិវិធីនាថ្ងៃនេះ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here