ជាងអគ្គិសនីម្នាក់ត្រូវចរន្តអគ្គិសនីឆក់សន្លប់នៅលើបង្គោលខ្សែភ្លើង

0
123

ខេត្តព្រៃវែង: បុរសជាងអគ្គិសនីម្នាក់បានត្រូវចរន្តអគ្គិសនីឆក់សន្លប់នៅលើបង្គោលខ្សែភ្លើង ខណ:ពេលឡើងអូសខ្សែកាប្លិ៍បានគងលើខ្សែតចូលផ្ទះ តែមិនស្លាប់ដោយសារក្រុមការងារ ជួយសង្រ្គោះទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះ ស្ថិតក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចយ ទិតភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅក្រុមហ៊ុនខ្សែអគ្គិសនី(ឯកជន) រស់នៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកញ្ជ្រៀច ខេត្តព្រៃវែង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន អ្នករួមការងារជួយឡើងយកជនរងគ្រោះចុះមកក្រោម ហើយបាន បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យសង្រ្គោះទាន់ពេលវេលា ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here