ជាងឈើម្នាក់លួចទូរសព្ទ័សាំសុងS10plus ទៅបញ្ចាំដាច់៥០០ដុល្លាត្រូវម្ចាស់ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

0
138
 ភ្នំពេញៈ​ជាងឈេីម្នាក់ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវឃាត់ខ្លួនបានបន្ទាប់ពីរូបគេធ្វេីសកម្មភាពលួចទូរស័ព្ទដៃពីស្ត្រីម្នាក់ម៉ាកសាំសុងS10 Plusតម្លៃជាង១០០០ដុល្លារហេីយយកទៅបញ្ចាំដាច់ក្នុងតម្លៃជាង៥០០ដុល្លារនៅកន្លែងបញ្ចាំមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១​ ។
ហេតុការណ៍ឃាត់ខ្លួននេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ ថ្ងៃត្រង់​ ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ចំណុចលមុខវត្តទួលសន្តិវ័ន្តក្នុងភូមិស្ពានខ្ពស់​ សង្កាត់គីឡូម៉ែ្រលេខ៦​ ខណ្ឌឬស្សកែវ​ រាជធានី​ភ្នំពេញ​។ ជនសង្ស័យមានឈ្មោះទូច​ សំអាត ស្នាក់នៅសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យរ​ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះឈ្មោះ​ សម្ភស្ស​ កញ្ជនា​ ភេទស្រីអាយុ២៨ឆ្នាំ​ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ២០៥Bភូមិឃ្លាំងសាំង​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។
តាមសម្ដីពីនារីរងគ្រោះបានឲ្យដឹងថាជនសង្ស័យជាជាងឈើ បានមកជួសជុលលាភសេឡេចផ្ទះរបស់គាត់តាំងពីជាងមួយឆ្នាំមុនតែមិនទាន់រួចរាល់ផងក៏បានចេញទៅបាត់លុះរហូតដល់ថ្ងៃទី២៤ខែមិថុនា​ ឆ្នាំ​២០១៩ ស្រាប់តែជនសង្ស័យជាជាងឈើខាងលេីបានមកគោះទ្វារផ្ទះគាត់លាបសេឡេចបន្តទៀតដោយគាត់ម្ចាស់ផ្ទះបានទុកទូរស័ព្ទលេីតុហេីយរវល់យកកូនទៅឲ្យបត់ជេីងក្នុងបន្ទប់ទឹកពេលចេញមកវិញឃេីញជននោះជិះម៉ូតូចេញទៅបាត់ហេីយក្រឡេកមេីលទូរស័ព្ទក៏បាត់ដែរ។ ក្រោយមកក៏បានទៅដាក់ពាក្យបណ្ដឹងប៉ុស្ដិ៍នគរបាលឬស្សីកែវបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងបើកការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បន្ទាប់ពីសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថាពិតជាបានលួចទូរស័ព្ទនោះមែនដោយបានយកទៅបញ្ចាំដាច់ក្នុងតម្លៃជាង៥០០ដុល្លារនៅផ្ទះបញ្ចាំមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​តែពេលសមត្ថកិច្ចនាំជនសង្ស័យទៅនិងសួរនាំទៅអ្នកទទួលបញ្ចាំនោះសមត្ថកិច្ចឲ្យដឹងថាលក់ចេញបាត់ហេីយ។ បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវកំពុងសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕   នូ សុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here