ព្រះសង្ឃប្រើទៅទិញសាប៊ូមិនព្រមទៅស្តីបន្ទោសតិចតួច ខឹងពេកទាញចបកាប់សំពងព្រះសង្ឃ

0
121

ខេត្តកណ្តាល: ព្រះភិក្ខុព្រះនាម ឃីន ខុនណា ព្រះជន្ម ៣៤ វស្សា ជនជាតិខ្មែរ គង់នៅវត្តស្តៅកន្លែង បានរងរបួស​លើផ្ទៃ​មុខខាងស្តាំ ក្រោមភ្នែកចំនួន១​កន្លែង ដៃខាងស្តាំចំនួន៣កន្លែងដោយសារ​កូនសិស្ស​លោកវាយនឹងចបកាប់ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុច​វត្តស្តៅកន្លែងភូមិ​ស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុក កៀនស្វាយ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា។

ចំណែកជនសង្ស័យឈ្មោះ ផល សំណាង ហៅសឹង្ហា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បច្ចុប្បន្នជាកូនសិស្ស
លោកស្នាក់នៅក្នុងវត្តខាងលើ ក្រោយកើតហេតុត្រូវនគរបាលឃាត់ខ្លួន និងដកហូតវត្ថុតាងចបកាប់ចំនួន០១ដងឈើមានផ្លែដែកប្រវែង១,២៥ម៉ែត្រ។

ប្រភពពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃរងគ្រោះ បានប្រើជនសង្ស័យជាកូនសិស្សឲ្យ ទៅទិញសាប៊ូម្សៅ តែជនសង្ស័យមិនព្រមទៅ ទើបព្រះសង្ឃស្តីបន្ទោសឲ្យជនសង្ស័យបន្តិចបន្តួច ស្រាប់តែជនសង្ស័យខឹងក៏យក
ចបកាប់វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសតែម្តង ។

ក្រោយមកព្រះសង្ឃរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ហើយត្រូវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្តៅកន្លែងបានចុះដល់កន្លែងកើតហេតុ រួចឃាត់
ខ្លួនជនសង្ស័យ និងវត្ថុតាង យកមកកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងបញ្ជូនទៅអធិការដ្ឋាន
នគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការបន្តនិតិវិធី៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here