
ភ្នំពេញ៖ក្រោយពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអោយបោសសម្អាតសារធាតុញៀននូវក្នុងប្រទេសរួចមកគ្រប់ទាំងកម្លាំងកងរាជអាវុធហត្ថនឹងកម្លាំងនគរបាលព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចបានសហការជាមួយគ្នាតាមដានស្រាវជ្រាវគ្រប់ច្រកល្ហក។រហូតមកដល់ថ្ងៃថ្ងៃទី ១៩ខែមករាឆ្នាំ២០១៧ ម៉ោង១៦និង៣០នាទីរសៀលត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ នៅចំណុចផ្ទះទុកចោលសំណង់មិនរៀបរយ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់សារធាតុញៀនដោយមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ៃ ស៊ីុម៉ាត្រា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
២-ឈ្មោះ ឌីវ ណាសីហា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
៣-ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ សង្កាត់ ដង្កោ ខណ្ឌដង្កោ។
៤-ឈ្មោះសៀងឈាងកាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិ១៣ សង្កាត់ ទន្លបាសាក់ ខណ្ឌចំការមន។ ដោយដកហូតបានវត្ថុតាងរួមមាន ៖
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ១កំប្លេ ។
-ម៉ូតូ២គ្រឿង (ម៉ាកហុងដាសេ១១០ ប្រើប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BM-២៥០៤, និងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CQ-៧០១០) ។
-ដែកកេះ៣,កន្ត្រៃ១,ទុយោជ័រមួយចំនួន និងកូនថង់ប្លាស្ចិចមួយចំនួន ។
បច្ចុប្បន្ននេះជនសង្ស័យទាំង ៤នាក់ រួមនិងវត្ថុតាង ឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕សារ៉េត