គយច្រកទ្វារ ភ្នំដី ទារបង់ប្រាក់បន្ថែម អ្នករុញរទេះដឹកឥវ៉ាន់បម្រុងធ្វើការបិទផ្លូវតវ៉ា

0
132

ខេត្តបាត់ដំបង: នៅវេលាម៉ោង ៧និង១៥នាទី ព្រឹក ថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន​អន្តរ​ជាតិភ្នំដី បានចុះរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដោយសារមានការកកស្ទះ​នៅលើ​ស្ពាន បន្ទាប់ពីកម្មករអូសរទេះដឹកបន្លែឆ្លងដែនបម្រុងតវ៉ាបិទផ្លូវ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន​អន្តរ​ជាតិភ្នំដីបានឲ្យដឹងថា ការកកស្ទះចរាចរណ៍ មានរយៈពេលជាង២ម៉ោងនៅលើស្ពាន បណ្តាលមកពីអ្នកដឹកបន្លែតាមរទេះរុញមួយ​ចំនួន​ឈប់ស្អកស្កះ បម្រុងធ្វើការបិទផ្លូវតវ៉ា ដោយពួកគាត់អះអាងថាស្ថាប័នគយបានទារប្រាក់ឡើងថ្លៃបន្ថែមទៀត ទៅលើរទេះរុញដឹកឥវ៉ាន់នីមួយៗ។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ បានពន្យល់ណែនាំដល់ពួក​គាត់ បើចង់តវ៉ា ឬ មិនពេញចិត្ដរឿងអី សូមឲ្យពួកគាត់ ទៅតវ៉ានៅស្ថាប័ននោះទៅ។ ចំណែកសមត្ថកិច្ចនគរបាល មិនអនុញ្ញាតឲ្យទុករទេះច្រើនស្អកស្កះ បណ្ដាលឲ្យមានការ​កកស្ទះបែបនេះទេ ហើយដោយសារមានសំណូមពរដូច្នេះ ទើប ក្រោយមកពួកគាត់ស្ដាប់បាន នឹងយល់ព្រមរំសាយ ឲ្យមានសភាពការណ៍ដំណើរ​ការចរាចរណ៍​ចេញចូលឆ្លងកាត់ព្រំ​ដែនជាប្រក្រតីដូចឡើងវិញ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here