​នគរបាល​ខណ្ឌ​ទួលគោក​ បានរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយ​ផ្លូវ​លេខ១១០​

0
148

ភ្នំពេញៈនៅវេលា​ម៉ោង​១០:៣០នាទី​ព្រឹកថ្ងៃទី​០៦.០៧.២០១៩​ កំលាំងនគរបាល​ផ្នែកសណ្តាប់ធ្នាប់​ និងចរាចរណ៍នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ បានរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយ​ផ្លូវ​លេខ១១០​ (ផ្លូវ​សហព័ន្ធ​រុស្ស៊ី​)​ ក្នុងសង្កាត់ទឹកល្អក់ទី១ បន្ទាប់ពីបានឃើញមានការចតម៉ូតូ និងលក់ដូរមិនមានសណ្តាប់ធ្នាប់ ។

មន្រី្តនគរបាលសណ្តាប់ធ្នាប់ខណ្ឌទួលគោកបានឲ្យដឹងថា នៅពេលធ្វើសណ្តាប់ធ្នាប់នេះយើងបានធ្វើការអប់រំ​ កិច្ច​សន្យា​ ដល់ម្ចាស់ទីតាំង​ បាន​ចំនួន​០៦ទីតាំង​ មិនអោយតាំងលក់​ និង​ចតយានយន្ត​ លើទ្រូងផ្លូវ​ និងទុក២ភាគ៣សំរាប់ថ្មើរជើង។ ​ ក្នុងនោះដែរក៏ឃាត់ម៉ូតូបានចំនួន០៦គ្រឿង​យកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំនិងពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារអ្នកជិះុមិនគោរពច្ាប់ចរាចរណ៍ ៕នូសភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here