ចូលលួចម៉ូតូគុប ប្រជាពលរដ្ឋឃើញទាន់ ចាប់វាយទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូគុបជ្រុងC៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខទ-៩៥៨២ភព១មួយគ្រឿង ហើយត្រូវអ្នកក្បែរខាងឃើញទាន់ស្រែកឆោឡោធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន វាយស្ទើរស្លាប់ទើបប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី១ វិច្ឆិកា ស្ថិតនៅចំណុចភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ  ស៊ូ វីរៈ អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឃុំក្អូងក្អាង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកម្ចាស់ម៉ូតូឈ្មោះឃិត រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតស្នាក់នៅបន្ទប់ជួលជាន់ទី១  ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម្ចាស់ម៉ូតូនិយាយឱ្យដឹងថា មុនពេលកើតហេតុ គាត់ទុកម៉ូតូរបស់ខ្លួននៅខាងក្រោម ហើយបានឡើងទៅហូបបាយនៅជាន់ទី១  ស្រាប់តែត្រូវជនសង្ស័យចូលទៅលួចកាច់កម៉ូតូបានសម្រេចហើយជិះគេចខ្លួន តែ ត្រូវអ្នកជិតខាងឃើញទាន់ស្រែកឆោឡោ នាំគ្នាជួយដេញបានវាយទ្រមខ្លួនតែម្តង ៕ អូន ធួក

%e1%9e%9c%e1%9f%83%e1%9e%85%e1%9f%84%e1%9e%9a%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *