អ្នក​បើកបរ​រថយន្ត​មិន​ត្រួតពិនិត្យ​មើល​យានយន្ត​មុន​នឹង​ធ្វើ​ដំណើរ​បណ្តាល​ឲ្យ​របូត​កង់​ទៅ​បុក​ជន​រង​គ្រោះ​រងរបួស​ធ្ងន់​

 

 

 
ខេត្ត​កណ្ដាល​៖​បុរស​២នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ខុស​ៗ​ត្រូវ​អ្នក​បើកបរ​រថយន្ត​មិន​ត្រួតពិនិត្យ​មើល​យានយន្ត​មុន​នឹង​ចេញ​ទៅ​បណ្ដាល​ឲ្យ​របូត​កង់​បុក​ជន​រង​គ្រោះ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២០​ខែមករាឆ្នាំ​២០១៧វេលាម៉ោង០៦និង០០នាទីព្រឹក​នៅចន្លោះគីឡូម៉ែត្រ ១៨.១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុង​ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ញ៉ែម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំមានទិលំនៅភូមិ ស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​នឹង​ប្រពន្ធឈ្មោះម៉ម សុផល អាយុ៥៣ឆ្នាំមុខរបរលក់ដូរ​ស្នាក់​នៅ​ជាមួយ​គ្នា​។ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​ឈ្មោះនិន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅ ភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ មុខរបរបើកបរ (ក្រុងហ៊ុន តិច​ស្រុន)
មានទីលំនៅបច្ចុប្បន្ន នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ ក្រុងភ្នំពេញ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កុងទ័រន័មួយគ្រឿង​ម៉ាក​(STERLING)ពណ៌ក្រហមពាក់ ស្លាកលេខ ភ្នំពេញ3C .7020 របស់ ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុង​ទិសដៅភ្នំពេញ អ្នកលឿង។លុះមកដល់ ចំណុចកើតហេតុ ខាងលើស្រាប់តែរថយន្ត បានរបូតកង់ក្រោយផ្នែកខាងឆ្វេងបណ្ដាលអោយបុកម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​សេរី២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J 9486 កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដងផ្លូវបណ្ដាលអោយរងរបស់ធ្ងន់បាក់ជើង​បុរស​ជា​ប្ដី​ខាងឆ្វេងនឹងប្រពន្ធរបួសស្រាល។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​រក​សាច់ញាតិ​បង​ប្អូន​កូន​ចៅ​របស់​ជន​រងគ្រោះ​ព្រម​ទាំង​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
បច្ចុប្បន្ននេះ​រថយន្ត​បង្ក​ហេតុ​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *