កាប់គូបដិបក្ខដាច់ម្រាមដៃអស់៣ រួចចាក់សោទ្វារផ្ទះគេចខ្លួនបាត់

0
181

ខេត្តមណ្ឌលគិរីៈ​បុរសម្នាក់​ត្រូវមិត្តភក្តិផឹក​ស៊ី​ជាមួយគ្នាកាប់ដាច់​ម្រាមដៃ​អស់បី​មើលទៅគួរឲ្យ ស្ញើបបំផុត ហើយក្រោយពីបង្កហេតុរួចជនដៃដល់ ចាក់សោផ្ទះ ​រត់​គេចខ្លួនបាត់ ទុកឲ្យជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យរុំរបួសភ្លាមៗ ​។​

​សមត្ថកិច្ចនគរបាល​ស្រុក​កែវ​សីមា ​ឲ្យ​ដឹងថា កាលពី​រសៀល ថ្ងៃសុក្រ​១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ១២ ខែកក្កដា​ឆ្នាំ ២០១៩ នៅ​ចំណុច​ជិត​អូរ​កូន​ព្រះ ស្ថិតក្នុង​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា មាន​ករណី​បង្ក​របួសស្នាម​មួយ​ករណី​ ដែល​បង្ក​ឲ្យ​ជនរងគ្រោះ​ដាច់​ម្រាមដៃ​ស្តាំអស់​៣(កូនដៃ នាងដៃ ម្រាមកណ្តាល)​​នៅសល់តែចង្អុលដៃ និងមេដៃ ប៉ុណ្ណោះ។ ជនរងគ្រោះឈ្មោះ កែវ កេ​ត ភេទ​ប្រុស ​អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជា​ធា​ច ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ​។​ចំណែក​ជនបង្កឈ្មោះ កើត ទ្រេ​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​ ភេទ​ប្រុស មាន​ស្រុកកំណើត​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ។

​សាក្សី​នៅ​កន្លែងកើតហេតុ​បានប្រាប់សមត្ថកិចឲ្យដឹងថា មុន​កើតហេតុ​ គឺ​អ្នក​ទាំងពីរបាន​ផឹកស្រា​ជាមួយគ្នា ហើយ​ទំនាស់​ពាក្យសម្តី​ បង្កើតជា​ទំនាស់ ។ពេលនោះ​ជនបង្ក​កាន់​កាំបិត ប៉័ងតោ ឯ​ជនរងគ្រោះ​កាន់​ពូថៅ ហើយ​មានការប្រតាយប្រតប់គ្នា ជាហេតុធ្វើ ​ជនបង្ក​ឆក់ឱកាសបានកាប់​ចំ​ម្រាមដៃដែល​កាន់​ពូថៅ​នោះ​បណ្ដាល​ឲ្យ​ដាច់​ម្រាម ៣​តែម្តង ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា នៅពេល​កម្លាំង​ប៉ុស្តិ៍ ចុះ​ដល់​កន្លែងកើតហេតុ ផ្ទះ​ជនបង្ក​បាន​ចាក់សោ​ផ្ទះ​រត់​គេចខ្លួនបាត់ស្រមោល​។ ក្នុងករណីនេះ កម្លាំង​ប៉ុស្តិ៍ និង​ប្រជា​ការពារភូមិកំពុងតែ​ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួនជនដៃដល់ គ្រាដែល​ជនរងគ្រោះ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​កា​បី ស្រុក​ស្នួល ខេត្តក្រចេះដើម្បីរំរបួស ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here