នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនមុខសញ្ញាចោរប្លន់ ក្នុងរាជធានីភ្នំពេញម្នាក់ ផ្ទុះអាវុធពីរគ្រាប់

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញម្នាក់ តាមដីការបស់តុលាការ កាលពីវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះមួយល្វែងមួយកន្លែង ក្នុង សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ និងបានរឹបអូសបានកាំភ្លើងខ្លីម៉ាកកា៥៩ មួយដើមផង ។

ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះអេង អារីអាហ្វីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ក្រុម៤ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

មន្រ្តីនគរបាលខណ្ឌ ឫស្សីកែវបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ​ធ្វើឡើងតាមដិកាចាប់ខ្លួនលេខ២៩២ យ ដចន ចុះថ្ងៃទី១២-៥-២០១៦ ចេញដោយលោកម៉េង តូនី ចៅក្រមសាលាដំបូងរាជធានី ដែលជនសង្ស័យជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា(ប្លន់ប្រដាប់អាវុធ)និងកាន់កាប់អាវុធខុសច្បាប់ ដោយយោងលើមរណៈរបស់ជនរងគ្រោះប្រព្រឹត្តនៅស្ពានអាកាសថ្ងៃទី១៣-១១-២០១៥ ឃាតកម្មគិតទុកជាមុន(ពួនស្ទាក់យកម៉ូតូ)នៅចំណុចផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១១-១២-២០១៥ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *