អគ្គិភ័យ​ឆេះ​ហាងរបស់​ជនជាតិ​ចិន ឈ្មោះ​ទីក្រុង​ល្ពៅ​ចិន

0
109

ខេត្ត​ព្រះសីហនុ​៖ នៅវេលម៉ោងប្រមាណ៥ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​ឆេះ​ហាង​មួយកន្លែង របស់​ជនជាតិ​ចិន ឈ្មោះ​ទីក្រុង​ល្ពៅ​ចិន នៅ​ម្តុំ​ផ្លូវ​ជិត​ផ្ទះ​ជាង​លីម ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ​។​

សមត្ថកិច្ច​នគរបាល​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ភ្លាមៗ​នោះអាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​សង្គ្រោះ បាន​អន្តរាគមន៍​ជួយ​ពន្លត់ភ្លើង​នេះ កុំ​ឲ្យ​ឆេះ​រាលដាល ទៅផ្ទះ​ដល់​ប្រជាពលរដ្ឋ​ជិតខាង ដែល​នៅក្បែរនោះ​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា​ ក្រុម​សង្គ្រោះបាន​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ​នេះ រលត់​ជា​ស្ថាពរ ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​អង្គភាព​នានា ជុំវិញ​ខេត្ត​ព្រះសីហនុ​។ហើយ ដើមហេតុ បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ហាង​ចិន ឈ្មោះ​ទីក្រុង​ល្ពៅ​ចិន​” នេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here