លោក ហ៊ុន សុខា ប្រធានក្លឹបកាសែតឯករាជ្យរួមជាមួយមនុស្ស ៦នាក់ទៀត ត្រូវអ-ហឃាត់ខ្លួនពាក់ព័ន្ធបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ

0
122

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មនុស្សទាំង ៧នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ជាបន្ដបន្ទាប់ ដោយ៥នាក់ដំបូង ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០៖៥៥នាទីព្រឹកមិញ ហើយឈានទៅដល់ការឃាត់ខ្លួន មនុស្ស២នាក់ទៀត ជាអ្នកសារព័ត៌មាន នៅវេលាម៉ោង១២៖១៥នាទី រសៀលថ្ងៃដដៃលនេះ។

យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ថា មនុស្សទាំង៧នាក់រួមមាន៖

*ទី១៖ លោក ហ៊ុន សុខា អាយុ៤៦ឆ្នាំ មុខរបរប្រធានក្លឹបអ្នកកាសែតឯករាជ្យ ទីលំនៅបច្ចុប្បន្នភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី២៖ លោក កែវ រតនា អាយុ៣៣ឆ្នាំ មុខរបរចាងហ្វាងកាសែត TN ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ
*ទី៣៖ ស្រី្តឈ្មោះ ហង្ស ចិន្ដា អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៤៖ ស្រ្តីឈ្មោះ ហង្ស សុភា អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៥៖ ស្រ្តីឈ្មោះ សែន លក្ខិណា អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ​ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៦៖ ស្រ្តីឈ្មោះ ប៉ែន ស៊ឺណា អាយុ៥៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ
*ទី៧៖ លោក ហេង រយ៉ូង អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ រស់នៅក្រុម៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ជនទាំង៧នាក់ កំពុងត្រូវបានសមត្ថកិច្ចសាកសួរនៅឡើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here