អកុសលណាស់កូនភ្លោះ២នាក់កើតមកថ្ងៃតែមួយ ស្លាប់ទៅថ្ងៃតែមួយដោយសារ រអិលជើងធ្លាក់ក្នុងអណ្ដូងទឹក

0
133

ខេត្តកំពត: ពិតជាអកុសលនិងគួរឲ្យខ្លោចផ្សាណាស់ ដែលកូនភ្លោះ២នាក់កើតមកថ្ងៃតែមួយ ស្លាប់ទៅថ្ងៃតែមួយក្នុងអាយុ៤ឆ្នាំ ដោយសាររអិលជើងធ្លាក់ក្នុងអណ្ដូងទឹក នៅពេលជីដូនជីតាធ្វេសប្រហែសមិនមើលចៅឲ្យបានដិតដល់ ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីល្ងាច ថ្ងៃអាទិត្យ ៤រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី​២១ ខែកក្កដា ​ឆ្នាំ​២០១៩ នៅភូមិអូរកណ្ដោលឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។
មន្តី្រនគរបាល ស្រុកដងទង់បានឲ្យដឹងថា កូនភ្លោះដែល ស្លាប់ដោយសារ រអឹលជើង​ធ្លាក់ចូល​អណ្តូងស្លាប់ទាំអពីរនាក់នោះមាន ឈ្មោះជត សៀវម៉ី ភេទស្រី អាយុ4ឆ្នាំ(បង)និងឈ្មោះជត សៀវមួយ ភេទស្រី អាយុ4ឆ្នាំ(ជាកូនភ្លោះ) ឪពុកឈ្មោះទឹម កុសលអាយុ35ឆ្នាំ ម្ដាយឈ្មោះ​យឹម ស្រីមិចអាយុ32ឆ្មាំ​រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សាក្សីបានឲ្យដឹងថា សព្វថ្ងៃនេះឪពុកម្តាយកូនភ្លោះទាំងពីរនាក់បានចេញទៅ​រកស៊ីនៅ​ខេត្ត​ព្រះសីហនុ ដោយទុកឲ្យកូនស្រីភ្លោះទាំងពីរនាក់នៅផ្ទះជាមួយជីតានិងជីដូនជួយមើលថែ​។
ដោយគាត់រវល់ដឹកគោចូលក្រោលនិងធ្វើបាយហូប។ លុះមកដល់ថ្ងៃកើតហេតុ យាយនិងតា ជាប់រវល់ធ្វើការក្នុងផ្ទះមិនចាប់អារម្មណ៍ថាចៅទៅដើរលេងនៅត្រង់អណ្ដូងចម្ងាយ១០ម៉ែត្រពីផ្ទះ រហូតយូរម៉ោងបាត់ចៅស្រីទាំងពីរមិនឃើញនៅលេងមុខផ្ទះដូចសព្វដង ក៏ដើររកនៅ​ក្រោយ​ផ្ទះ ស្រាប់តែឃើញចៅៗរអិលជើងធ្លាក់ក្នុងអណ្ដូងទឹកជំរៅ៣ម៉ែត្របណ្ដាល​ឲ្យលង់ទឹក​ស្លាប់ទាំងពីរនាក់បងប្អូនបាត់ទៅហើយ។

ករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកធ្វើកោសល្យ​វិច័យហើយបានសន្និដ្ឋានថា កូនស្រីភ្លះទាំងពីរនាក់ពិតជារអឹលជើងធ្លាក់ចូល​អណ្តូងស្លាប់​ទាំង​ពីរនាក់ប្រាកដមែនរួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here