ធ្វើការសន្តិសុខបានប្រាក់ខែតិចពេកបែកគំនិតឆ្កឹៈសោផ្ទៈពលរដ្ឋមិនសំរេចត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនភ្លាមៗ

0
119

 ភ្នំពេញ៖ កាលពីថ្ងៃទី២១.ខែកក្កដាឆ្នាំ.២០១៩វេលា.ម៉ោង ២និង៣០នាទីទៀបភ្លឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកបានធ្វើការឃាត់ជនសង្សយ័ម្នាក់កំពុងធ្វើសកម្មភាពឆ្កឹះសោផ្ទះប្រជាពលរដ្ឋ ជាក់ស្តែង នៅផ្ទះលេខ២៩១ ផ្លូវ ២៧១ ក្រុម១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនរាជធានីភ្នំពេញ (មិនបានសំរេច) ។

ជនសង្ស័ឈ្មោៈ អួង ហ៊ារិន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូលមាន មុខរបរ ជាសន្តិសុខឯកជន។ សម្ភារៈដកហូតសោទីបលេខ៨ ដែកសំប៉ែតសំរាប់បុកសោ ម៉ូតូ១ដើម ទុលល្វីសតូតសំរាប់ឆ្កឹះសោរផ្ទះ ២ដើម ទូរសព្ទ័ដៃម៉ាកណូគារ ១គ្រឿង និងម៉ូតូ១ គ្រឿងម៉ាក វ៉េវ ពណ៌ទឹកប្រាក់ ស្លាកលេខ តាកែវ 1 B5145 លេខតួ 000578 ។

បច្ចុប្បន្នជនសង្សយ័រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលនាំមកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានមគរបាលខណ្ឌចំការមន ចាត់ការទៅតាមនិតិវិធី ៕ នូសភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here