កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងស្លាប់ខណៈកំពុងកាត់ដែកសរសៃថ្នាំងងអំពៅក្ងនុការដ្ឋានសំណង់មួយកន្លែង

0
150

ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗក្រោយពេលកាន់ចំតំណខ្សែម៉ូទ័រកាត់ដែកមានចរន្តភ្លើងបណ្តាលឲ្យឆក់ស្ថិតនៅការដ្ឋានសំណង់មួយកន្លែងនៅចំណុចភូមិព្រៃសណ្តែកសង្កាត់ចោមចៅទី២ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនារីជាប្រពន្ធជនរងគ្រោះបានអង្គុយកាត់ដែកសសៃខ្នាំងអំពៅដោយម៉ូទ័រប្រើចរន្តភ្លើងចំណែកជនរងគ្រោះបានមករកទឹកផឹកឃើញប្រពន្ធអង្គុយកាត់ដែកមានសភាពហត់នឿយក៏បានជួយកាត់ដែកជាមួយប្រពន្ធដោយមានខោសើមផងនោះក៏បានឆ្លងចរន្តឆក់ដួលដាច់ផ្ងាស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ធឿន  ថន  ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិឯលិចឃុំច្រណូកស្រុកកំពង់លេងខេត្តកំពង់ឆ្នាំង ចំណែកប្រពន្ធជនរងគ្រោះមានឈ្មោះប៉នកែវអាយុ១៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់ក្នុងការដ្ឋានកើតហេតុជាមួយគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការណ៏ជាមួយកម្លាំងនគរបាលជំនាញកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពជនរងគ្រោះខាងលើបន្ទាប់ពីពិនត្យសពរួចរាល់សមត្ថកិច្ចបានឲ្យដឹងថាសពបុរសខាងលើពិតជាស្លាប់ដោយឆក់ខ្សែរភ្លើងពិតប្រាកដមែន។ សពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង៕  នូសភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here