ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួន ព្រះសង្ឃ៣នាក់ រួមទាំងបក្ខពួកក្មេងស្ទាវ៤នាក់ បន្ទាប់ពីប្រទះឃើញដើរលេងយប់អាធ្រាត្រ នៅតាមសួនច្បារ និង ចូលក្លឹបកាលពីម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចសួនច្បារដើមពោធិ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។ ពេលឃើញសកម្មផ្ទុយនឹងច្បាប់សង្ឍបែបនេះ ទើបធ្វើឲ្យគេនឹកឃើញលោក ខឹម វាសនា ប្រធានគណបក្សនយោបាុយមួយនិយាយថា អាចោរថង់យាម មិនខុសមែន ។
អ្នកទាំង៧នាក់នោះ រួមមាន ទី១.ឈ្មោះ ថន ពិសាល អាយុ១៧ឆ្នាំ ទី២.ឈ្មោះ ម៉ាត សុមិត អាយុ១៦ឆ្នាំ ទី៣.ឈ្មោះ ណៃ ចំណាន (ទាំង៣នាក់នេះ គឺជាសង្ឃដែលគង់នៅវត្តសង្វររង្សី ស្ថិតនៅឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង)។ ចំណែកទី៤.ប៉ុន មឿន អាយុ ២០ឆ្នាំ ទី៥.ឈ្មោះ ឈឿន វណ្ណា អាយុ២០ឆ្នាំ ទី៦.ឈ្មោះប៉ិន វណ្ណៈ និង ទី៧.ឈ្មោះ ធឿង ថាង អាយុ២២ឆ្នាំ។ អ្នកទាំងនោះ ត្រូវឃាត់ខ្លួនក្រោយពីសមត្ថកិច្ចសាកសួរ និងធ្វើតេស្តទឹកនោម ឃើញថា ឈ្មោះ ធឿង ថាង មានផ្ទុកសារធាតុញៀនក៏ត្រូវឃាត់ខ្លួន ៕ សំបូរ
